កីឡាជាតិ
ជាតិ
ជម្រុះ World Cup៖ ស៊ីរី យក​ឈ្នះកម្ពុជា ៦-០ ម្តងទៀត
25, Mar 2016 , 12:46 am        
រូបភាព
ប្រភពរូបថត៖ ឆាំង ពិសិដ្ឋ
ប្រភពរូបថត៖ ឆាំង ពិសិដ្ឋ
ដោយ: ថ្មីៗ
ដូចជាការប្រកួតនៅ​លើទឹក​ដី​កម្ពុជាផងដែរ ក្រុម​ជម្រើស​ជាតិ​ស៊ីរី បាន​ទទួល​ជ័យ​ជម្នះ ៦-០ លើ​ក្រុម​ជម្រើស​ជាតិ​កម្ពុជាម្តងទៀត​នាការប្រកួតជើងទីពីរនៅទីក្រុង Muscat ប្រទេសអូម៉ង់ ដែល​ជាទឹក​ដី​កណ្តាលសម្រាប់​ការ​ប្រកួត​ចុងក្រោយរបស់កម្ពុជា​នៅ​ក្នុងពូល E នៃវគ្គ​ជម្រុះ World Cup។



ខ្សែប្រយុទ្ធ Omar Khribin រកបា​ន​២គ្រាប់នៅ​ក្នុង​តង់ទីមួយ ហើយ Ahmad Kallasi, Abdelrazaq Al Hussain, Mahmoud Al Mawas និង Sanharib Bueyueksal បន្ថែម​បាន​ម្នាក់មួយគ្រាប់នៅ​តង់ទីពីរ។

ជម្រើសជាតិ​កម្ពុជា៖ អ៊ុំ សេរី​រត្នន៍ (អ្នកចាំទី), ហុង ផេង, ណុប តុលា,ឈិន ឈឿន (ងយ ស្រ៊ីន ៨១) សំអឿន ពិដោរ, ច្រឹង ពលរដ្ឋ, ឃួន ឡា​បូរ៉ាវី (ប្រធានក្រុម) (ស៊ុន វណ្ណដេត ៨៤), សុក សំណាង, ទិត្យ ឌីណា ហួយ ផល្លីន ៨៨), សុះ ស៊ូហាណា, ហុង មករា ៕



Tag:
 បាល់ទាត់
  ជម្រើសជាតិ
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com