កីឡាជាតិ
ជាតិ
អត្ត​ព​លិ​ក​៤១៧​នាក់ ក្នុង​២៦​ប្រភេទ​កីឡា​ប្រមូលផ្តុំ​ជម្រើសជាតិ ដើម្បី​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ធំៗ​
25, Mar 2016 , 9:59 pm        
រូបភាព
ដោយ:
​កីឡាករ​កីឡាការិនី គ្រូបង្វឹក និង​អភិរក្ស ចំនួន​៤១៧​នាក់ ក្នុង​២៦​ប្រភេទ​កីឡា​ត្រូវបាន​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​បញ្ចេញ​ឈ្មោះ​សម្រាប់ធ្វើ​ការប្រមូល​ផ្តុំ្ក​ក្រុម​ជម្រើសជាតិ ដើម្បី​ហ្វឹកហ្វឺន​បំប៉ន​សមត្ថភាព និង​បច្ចេកទេស រយៈពេល ៦​ខែ ចាប់ពី​ថ្ងៃទី​១ ខែមេសា ដល់​ថ្ងៃទី​៣០ ខែកញ្ញា ដើម្បី​ត្រៀម​ប្រកួត​ក្នុង​ព្រឹ​តិ្ត​ការណ៍​ធំៗ​ចំនួន​៣ និង​ការប្រកួត​អន្តរជាតិ​ផ្សេងៗ​។



​កីឡាករ​កីឡាការិនី គ្រូបង្វឹក និង​អភិរក្ស ចំនួន​៤១៧​នាក់​ក្នុង​២៦​ប្រភេទ​កីឡា នឹងធ្វើ​កា​ប្រមូលផ្តុំ​ក្រុម​ជម្រើសជាតិ ដើម្បី​ហ្វឹកហ្វឺន​បង្កើន​សមត្ថភាព និង​បច្ចេកទេស​សម្រាប់​ត្រៀម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ការប្រកួត​កីឡា សាកលវិទ្យាល័យ​អាស៊ីអាគ្នេយ៍​លើក​ទី​១៨ នៅ​ប្រទេស​សិង្ហ​បុរី​, ព្រឹត្តិការណ៍​កីឡា​អូឡាំពិក នៅ​ទីក្រុង​រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល និង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ហ្គេម​តំបន់ឆ្នេរ​ខ្សាច់​លើក​ទី​៥ នៅ​ទីក្រុង​ដា​ណា​ង ប្រទេស​វៀតណាម និង​ការប្រកួត​អន្តរជាតិ​ផ្សេងៗ​។

​កីឡា​ទាំង​២៦​ប្រភេទ​ដែល​នឹងធ្វើ​ការប្រមូលផ្តុំ​រួមមាន​៖ កីឡា​ចំបាប់​, ល្បុក្កតោ​, ហែល​ទឹក​, ទ្រី​យ៉ា​ត្លុង​, បាល់បោះ​, វាយ​កូនឃ្លី​លើ​តុ​, វាយ​សី​, តេ​ក្វាន់​ដូ W.T.F, តេ​ក្វាន់​ដូ I.T.F, វាយ​កូន​បាល់​, ប្រណាំងទូក​ប្រពៃណី​, បាល់ទាត់ U-23, អត្តពលកម្ម​, កាយសម្ព័ន្ធ​, ប្រណាំង​ទោចក្រយាន​, គុន​ដាវ​, កា​រ៉ា​តេ​ដូ​, វ៉ូ​វី​ណា​ម​, សូ​រិ​ន​ហ្ស៉ិ​កាំ​ប៉ូ​, ប៉េតង់​, វូ​ស៊ូ​, យូ​ដូ​, បាលទះ​, សី​ប៉ា​ក់តា​ក្រ​, ប្រដាល់ និង​សូ​ហ្វ​តិ​នី​ស​។ នេះ​បើ​យោងតាម​លិខិត​ឧទ្ទេសនាម​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃទី​២៣ ខែមីនា​។

​គួរ​បញ្ជាក់ថា កីឡាករ​កីឡាការិនី គ្រូបង្វឹក និង​អភិរក្ស​ទាំងនេះ នឹងធ្វើ​ការប្រមូលផ្តុំ និង​ហ្វឹកហាត់ នៃ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន ដើម្បី​ពង្រឹងសមត្ថភាព និង​បច្ចេកទេស រយៈពេល​៦​ខែ ចាប់ពី​ថ្ងៃទី​១ ខែមេសា ដល់​ថ្ងៃទី​៣០ ខែកញ្ញា ដើម្បី​ត្រៀម​ប្រកួត​ព្រឹត្តិការណ៍​អន្តរជាតិ​សំខាន់ៗ​ចំនួន​៣ និង​ព្រឹត្តិការណ៍​អន្តរជាតិ​នានា​៕ 


Tag:
 ប្រមូលផ្តុំ​ជម្រើសជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com