ពីនេះ ពីនោះ
ស្រូល ស កម្ពស់ ២០ ទៅ ៣០​ម៉ែត្រ​តែ​នៅ​កម្ពុ​ជាមាន​កម្ពស់​តែ​២​ទៅ​៤​ម៉ែត្រ​ប៉ុណ្ណោះ​
26, Mar 2016 , 4:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្រូល ស គឺជា​ចុ​ល្ល​ព្រឹក្ស​មួយ​ប្រភេទ កម្ពស់​ចាប់ពី ២០ ទៅ ៣០​ម៉ែត្រ​។  រុក្ខជាតិ​នេះ​មាន​ដើម​ត្រង់​ទៅលើ ហើយ​ដុះ​ក្នុងព្រៃ​ត្រជាក់ ជិត​ជ្រោះ ឬ​លើ​ជ្រលង​ភ្នំ នៃ​ទ្វីបអាស៊ី​ផ្នែក​ក្ដៅ ក្នុង​ចន្លោះ​ឧ​ប​ព្វេ​ធ ពី​៥០០​ទៅ​១៥០០​ម៉ែត្រ​។ នៅ​ប្រទេស​កម្ពុជា ដើមឈើ​នេះ ច្រើន​ដុះ​លើ​កំពូលភ្នំ​បូ​គោ​។ ប៉ុន្តែ​នៅ​កម្ពុជា ចុ​ល្ល​ព្រឹក្ស​នេះ មាន​កម្ពស់​ទាប​ណាស់ គឺ​ត្រឹមតែ ២​ទៅ​៤ ម៉ែត្រ​ប៉ុណ្ណោះ​។ ជាទូទៅ  គេ​ច្រើន​ប្រទះឃើញ​ដើម ស្រូល ស ក្នុងព្រៃ​ក្រាស ជុំវិញ​សមុទ្រ​កំពង់សោម​។ ដើម​ស្រូល ស គឺជា​ប្រភេទ​ឈើ​ពណ៌​ស ទន់ ស្រាល ដែល​គេ​អាច​យកមក​ធ្វើ​ក្ដារ និង​គ្រឿងក្នុង​ផ្សេងៗ​ទៀត​នៃ​ផ្ទះ​។ គេ​ចូលចិត្ត​ដាំ​ដើម​ស្រូល ស លើដី​វាល ដើម្បី​ឲ្យ​ដុះ​ឈើ​ឡើងវិញ​។​



[​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម​ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​]



© រក្សាសិទ្ធិដោយ thmeythmey.com