ពីនេះ ពីនោះ
តើ​«​សញ្ជាតិ​»​មាន​អត្ថន័យ​ដូចម្ដេច​ក្នុង​វិទ្យាសាស្ត្រ​នយោបាយ​?
27, Mar 2016 , 9:39 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សទ្ទានុក្រម​បច្ចេក​សព្ទ​របស់​វិទ្យាសាស្ត្រ​នយោបាយ​និង​ការទូត ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់​អត្ថន័យ​ពាក្យ «​សញ្ជាតិ​» ដូចខាងក្រោម​៖



​សញ្ជាតិ មានន័យថា ចរិត​ឬ​លក្ខណៈ​របស់​ប្រជាជាតិ​មួយ​ដែល​រស់នៅ​រួមគ្នា​ក្របខណ្ឌ​នៃ​សហគមន៍​មួយ ដែលមាន​ទឹកដី ភាសា ទំនៀមទម្លាប់ និង​សេចក្ដីប៉ងប្រាថ្នា រួម​។ លក្ខណៈពិសេស​នៃ​សញ្ជាតិ របស់​ប្រជាជាតិ​មួយ អាច​កើតមានឡើង​តាមរយៈ​កំណើត ឬ​ធម្មជាតិ​នីយកម្ម ស​ញ្ជា​តូប​តី​យក​ម្ម អត្តសញ្ញាណ​កម្ម អាពាហ៍ពិពាហ៍ ការសុំ​កូន​មក​ចិញ្ចឹម នីតិ​នីយកម្ម និង​ការផ្ទេរ​ការគ្រប់គ្រង ដែនដី​រដ្ឋ​មួយ​ទៅ​រដ្ឋ​មួយទៀត​។

​ឧទាហរណ៍ នៅក្នុង​សម័យកាល​សង្គ្រាម នៃ​ប្រទេស​កម្ពុជា​ពី​ឆ្នាំ​១៩៧០ ដល់​១៩៧៩ ប្រជាជន​ខ្មែរ​មួយចំនួន​បាន​ភៀសខ្លួន​ទៅ​រស់នៅ​បរទេស ដូចជា​ប្រទេស​បារាំង អាម៉េរិក អូស្ត្រាលី​។​ល​។ ហើយ​ក្រោម​មក​ពួកគេ​បានទទួល​សញ្ជាតិ​បារាំង អាម៉េរិក និង​អូស្ត្រាលី តាមរយៈ​នីតិ​នីយកម្ម​៕


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com