ពីនេះ ពីនោះ
ស្រូល ក្រហម អាច​យក​ធ្វើ​ធូប និង ឱសថ​ព្យាបាល​ជំងឺ​ស​ន្លាក់​ឆ្អឹង ឈឺពោះ​
27, Mar 2016 , 12:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ព្រឹក្ស​មួយ​ប្រភេទ មាន​កម្ពស់​រហូតដល់​៤០​ម៉ែត្រ  មាន​ទ្រង់ទ្រាយ​រាង​សាជី​ជ្រុង មែក​ត្រង់​ទៅលើ កំពូល​ក្រឡូម ដុះ​ក្នុង​ព្រៃភ្នំ​ប្រទេស​ជាច្រើន ដែល​នៅក្រោម អានុភាព​ខ្យល់​រដូវ (Mousson) ឥណ្ឌូចិន ប្រជុំ​កោះ​នៃ​ប្រទេស​ជ្វា ឥណ្ឌូណេស៊ី និង​កោះ​Fidji​។ ក្នុងប្រទេស​ខ្មែរ ស្រូល​ក្រហម ដុះ​ផ្ដុំគ្នា លាយ​ជាមួយ​ស្រូល​ស លើ​ភ្នំ​បូ​គោ ហើយ​មាន​កម្ពស់ មិន​លើសពី​ស្រូល​ស ឡើយ គឺជា​ប្រភេទ​ព្រឹក្ស​តឿ​។ នៅ​ជុំវិញ​សមុទ្រ កំពង់សោម ស្រូល​ក្រហម​នេះ មាន​ដុះ​លាយ​ជាមួយ​ស្រួល​ស ជា​ដំរាប​។ ឈើ​ស្រូល​ក្រហម គឺមាន​ពណ៌​ក្រហម ប្រើការ​បាន​ច្រើន​មុខ  ដូចជា​ធ្វើ​ដងក្ដោង ធ្វើ​ទូក កប៉ាល និង​សម្រាប់​ឆ្លាក់​វត្ថុ​ផ្សេងៗ​ជាដើម​។

 

ប្រេង​ដើម​ស្រូល​ក្រហម មាន​ក្លិនក្រអូប មាន​ពណ៌​លឿង​លាយ​ប៉ៃ​តង គេ​ប្រើ​សម្រាប់ធ្វើ​ធូប និង​ធ្វើ​ឱសថ​ព្យាបាល​ជំងឺ​ស​ធ្លាក់​ឆ្អឹង ឈឺពោះ ។​ល​។ មែក​តូច​ខ្មែរលើ ប្រើ​សម្រាប់​ដុត​បំភ្លឺ​ពេលយប់​ងងឹត​។​

[​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម​ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​]



© រក្សាសិទ្ធិដោយ thmeythmey.com