ពីនេះ ពីនោះ
​តើ​អ្នក​គួរតែ​ប្រយ័ត្ន​ពីអ្វី​ខ្លះ​ពេល​ទៅ​ឆេង​ម៉េង​?
03, Apr 2016 , 1:42 pm        
រូបភាព
ដោយ: ថ្មីៗ
​រដូវ​កាល​ឆេង​ម៉េង​ជិត​ឈាន​មកដល់​ហើយ ដូចនេះ​មនុស្ស​មួយចំនួន​អាច​នឹង​ទៅ​សែន​ជីដូន​ជីតា​របស់គេ​នៅ​ផ្នូរ​ដែលមាន​តំបន់​ខុសៗ​គ្នា​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​តំណម​មួយចំនួន​ដែល​អ្នក​គួរតែ​ប្រយ័ត្ន​ពេលដែល​ទៅ​ឆេង​ម៉េង​។ តើ​មាន​អ្វីខ្លះ​?



​មុនពេល​ចេញដំណើរ​
​មុន​ពេលដែល​អ្នកចេញ​ដំណើរ​ទៅ​សែន អ្នក​ត្រូវតែ​សែន​នៅផ្ទះ​ជាមុនសិន ព្រោះ​ព្រលឹង​មួយ​ក្នុងចំណោម​ព្រលឹង​៣​គឺ​ស្ថិត​នៅផ្ទះ ហើយ​អ្នក​ត្រូវតែ​ចាំ​គ្នា​ឲ្យ​គ្រប់​ទើប​ចេញដំណើរ​ទៅ​ផ្នូរ ជាពិសេស​ស្ត្រី​មាន​ផ្ទៃពោះ និង​នារី​ដែល​កំពុង​មក​រដូវ មិនត្រូវ​ទៅ​ឆេង​ម៉េង​ឡើយ ប៉ុន្តែ​បើ​អ្នក​ត្រូវតែ​ទៅដោយ​ខាន​ពុំបាន អ្នក​គួរតែ​កុំ​នៅ​ជិត​ផ្នូរ​ពេក គួរតែ​ដើរចេញ​ឲ្យ​ឆ្ងាយ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​។ ជាងនេះទៅទៀត អ្នក​គួរតែ​យក​យ័ន ឬ​អាំង​ប៉ាវ​តាម​ខ្លួន ហើយ​អាំង​ប៉ាវ​នោះ​ត្រូវតែមាន​លុយ​នៅក្នុង​នោះ​ដើម្បី​ការពារ​ខ្លួន​។​

​ពេលទៅដល់​
​នៅពេលដែល​អ្នក​ទៅដល់ អ្នក​មិនត្រូវ​ដោះ​ស្បែកជើង​ចេញ ហើយ​ដើរ​នោះទេ ម្យ៉ាងទៀត​អ្នក​ត្រូវតែ​សែនអ្នកតា​ម្ចាស់​ដី​ជាមុនសិន ទើប​សែន​ជីដូន​ជីតា ហើយ​នៅពេលដែល​អ្នក​សង្កត់​ផ្នូរ បើ​ឃើញ​មាន​រុក្ខជាតិ​ផ្សេងៗ​ដុះ​ពីលើ​ផ្នូរ អ្នក​ត្រូវតែ​ជម្រះ​ចេញ​ជាបន្ទាន់ ទើប​វា​មិន​ប៉ះពាល់​ដល់​សំណាង​អ្នក​។ ជាងនេះទៅទៀត ក្រោយ​ពេលដែល​អ្នក​ឡើង​ឡាន​ត្រឡប់មកផ្ទះ​វិញ អ្នក​ត្រូវតែ​គោះ​ស្បែកជើង​ឲ្យ​ស្អាត កុំ​ឲ្យ​ជាប់​ដី​នៅ​ផ្នូរ​ឲ្យ​សោះ ដើម្បី​កុំ​ឲ្យ​នាំ​ភាពមិន​ល្អ​មក​ផ្ទះ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com