បទយកការណ៍ / បទសម្ភាសន៍
តើ​ពាក្យ​«​វរ្ម័ន​»​មានន័យ​ដូចម្ដេច​? តើ​បរទេស​ចម្លង​ពាក្យ​ពី​ខ្មែរ ឬ​ខ្មែរ​ចម្លង​ពី​បរទេស​?
29, Mar 2016 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ព្រះបរមនាម ឬ​គោរម របស់​ព្រះមហាក្សត្រ​ខ្មែរ​តែងមាន​ពាក្យ​ថា «​វរ្ម័ន​» នៅ​ខាងចុង​។ វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​ប្រែពាក្យ​នេះ​ថា ក្រោះ ឬ​អាវ​ក្រោះ​។ ប៉ុន្តែ​ពាក្យ​នេះ​លោក​សាស្ត្រាចារ្យ ថាច់ ត្វា​ន់ បាន​បដិសេធថា​មិនមែន​មានន័យ​បែប​ហ្នឹង​នោះទេ​។ យ៉ាងណា​ម៉ិ​ញ គេ​ធ្លាប់តែ​ឮថា​ខ្មែរ​ចម្លង​ភាសា ឬ ពាក្យ​ពី​បរទេស មកប្រើប្រាស់ ចំណុច​នេះ​ក៏​ត្រូវបាន​លោក​សាស្ត្រ​ចា​រ្យ ថាច់ ត្វា​ន់​បដិសេធ​ផងដែរ​។



​ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ស្តា​ប់ប​ទស​ន្ទនា​ខ្លី​រវាង​លោក គី សុខ​លីម អគ្គនាយក​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​លោក ថាច់ ត្វា​ន់ វេជ្ជបណ្ឌិត​តាំងពី​ឆ្នាំ​១៩៧០ និង​ជា​អ្នកសរសេរ​សៀវភៅ​ប្រវត្តិសាស្ត្រ​ខ្មែរ​ដូចតទៅ​៖



​ប្រវត្តិ​សង្ខេប​របស់លោក ថាច់ ត្វា​ន់​។ លោក ថាច់ ត្វា​ន់ បច្ចុប្បន្ន​មាន​អាយុ ៨២​ឆ្នាំ មាន​ដើមកំណើត​នៅក្នុង​ដែនដី​ខ្មែរ​កម្ពុជា​ក្រោម​នៅក្នុង​ខេត្ត​ព្រះ​ត្រពាំង​។ លោក​បានមក​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​១៩៤៨ មុននឹង​ចាកចេញ​ទៅ​បន្ត​ការសិក្សា​នៅក្នុង​ប្រទេស​បារាំង​នៅក្នុង​ឆ្នាំ​១៩៦២ ។ បច្ចុប្បន្ន លោក​រស់នៅ​ក្នុងប្រទេស​បារាំង ហើយ​លោក​បាន​ឆ្លៀតឱកាស​មក​កម្សាន្ត​ប្រទេស​កម្ពុជា ជាទី​ដែល​លោក​ឆ្លៀត​ពេលវេលា​ផ្តល់​បទ​សម្ភា​នស​ន៍​ជូន​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ​។


Tag:
 ថាច់​ ត្វា​ន់
  ​វរ្ម័ន
© រក្សាសិទ្ធិដោយ thmeythmey.com