កីឡាជាតិ
ជាតិ
ឧ​ស្សហកម្ម​កាត់ដេរ​រ​ក​ឃើញ​ជើងឯក​ទាញព្រ័ត្រ​ប្រចាំឆ្នាំ​២០១៦
29, Mar 2016 , 11:49 am        
រូបភាព
ដោយ:
 
​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា សហការ​ជាមួយ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បានរៀបចំ​ការប្រកួត​កីឡា​ទាញព្រ័ត្រ​ជ្រើសរើស​ជើងឯក​ឧស្សាហកម្ម​កាត់ដេរ (GMAC) ប្រចាំឆ្នាំ​២០១៦ ដែលមាន​កីឡាករ​ចូលរួម​ប្រកួត ២២០​នាក់ ពួកគេ​ប្រកួត​តំណាង​ឲ្យ​សមាគម​រោងចក្រ​ចំនួន​១១​។ បន្ទាប់ពី​ប្រកួត​មួយថ្ងៃ​ពេញ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ការប្រកួត​នេះ​បានបញ្ចប់​ហើយ កាលពី​ថ្ងៃទី​២៧ ខែមីនា ដោយ​ម្ចាស់​ជើងឯក​បាន​ទៅលើ​ក្រុម​កាត់ដេរ FWKK (Phnom Penh) Limited និង Gawon apparel Co.Ltd​។  

 
​ការប្រកួត​កីឡា​ទាញព្រ័ត្រ​ជ្រើសរើស​ជើងឯក​ឧស្សាហកម្ម​កាត់ដេរ​(GMAC) លើក​ទី​៤​នេះ មាន​កីឡាករ​កីឡាការិនី​ចូលរួម​ប្រកួត​ចំនួន ២២០​នាក់​(​ស្រី​១១០​នាក់​)​។ ពួកគេ​ទាំងនេះ​ប្រកួត​តំណាង​ឲ្យ រោងចក្រ សមាគម និង​អង្គការ​ចំនួន​១១ ក្នុងនោះ​មាន​ក្លិប GMAC អង្គការ​មិត្តសំឡាញ់​, ក្រុមហ៊ុន Japen Rok S.E.A(Phnompenh) Co.Ltd, FWKK(Phnom Penh) Limited, ROKKO Phoenix Co.Ltd, Gawon apparel Co.Ltd, First Gawon, Cambo Handsome Ltd, Cambo Hong Xing International Knitting Co.Ltd, Grace Glory Garment Ltd និង​ក្រុមហ៊ុន Crystal Matin Limited​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​គណៈកម្មការ​រៀប​ចំការ​ប្រកួត​នេះ​។ 
 
​របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា អត្ត​ព​លិ​ក​ទាំង​២២០​នាក់​នោះ ត្រូវធ្វើ​ការប្រកួត​លក្ខ​ណៈ​ជម្រុះ​វិលជុំ ដោយ​បែងចែក​ការប្រកួត​ជា​២​វិញ្ញាសា គឺ​ការប្រកួត​ជា​ក្រុម​(១០​នាក់​)​ផ្នែក​បុរស​ទម្ងន់​៥៦០​គីឡូក្រាម និង​ការប្រកួត​ជា​ក្រុម​(១០​នាក់​)​នារី​ទម្ងន់​៤៨​គីឡូក្រាម​។ បន្ទាប់ពី​ធ្វើការ​ប្រកួត​ជម្រុះ​រហូតដល់​វគ្គ​ផ្តាច់ព្រ័ត្រ​មួយថ្ងៃ​ពេញ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ កាលពី​ថ្ងៃទី​២៧ ខែមីនា ក្រុម​កីឡាករ​មកពី FWKK បាន​ក្លាយជា​ម្ចាស់​ជើងឯក ខណៈ​លេខ​២​បាន​ទៅលើ​ក្រុម Grace Glory ហើយ​ចំណាត់ថ្នាក់​លេខ​៣​ស្ទួន​បាន​ទៅ​ក្រុម First Gawon និង​ក្រុម Cambo HandSome​។​
 
​ចំណែក ការប្រកួត​ជា​ក្រុម​នារី ម្ចាស់​ជើងឯក​បាន​ទៅ​ក្រុម​កីឡាការិនី​ដែលជា​កម្មការិនី​រោងចក្រ Gawon​បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​លើ​ក្រុម Grace Glory ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ រីឯ​ចំណាត់ថ្នាក់​លេខ​៣​ស្ទួន បាន​ទៅលើ​ក្រុម FWKK2 និង​ក្រុម​Japen Rocks៕

Tag:
 ទាញព្រ័ត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com