អន្តរជាតិ
យន្តហោះ​អេហ្ស៊ីបដែលចោរប្លន់ចុះចតនៅកោះស៊ីប
29, Mar 2016 , 1:32 pm        
រូបភាព
រូបភាព៖ យន្តហោះ​ Airbus 320
រូបភាព៖ យន្តហោះ​ Airbus 320
ដោយ: ថ្មីៗ
 យន្តហោះ​អេហ្ស៊ីបមួយគ្រឿងដែលត្រូវចោ​រប្លន់ហោះហើរពី​ទីក្រុង  Alexandria ទៅកាន់ទីក្រុង Cairo នោះបានចុះ​ចត​នៅ​នៅ​​ព្រលានយន្តហោះ Larnaka ប្រទេសស៊ីបហើយ។ យន្តហោះ​នេះមានម៉ាក Airbus 320 ហើយមានផ្ទុកអ្នកដំណើរចំនួន​៨១នាក់​នៅលើនោះផង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Xinhua។



តាម​ការឲ្យដឹង​របស់​មន្ត្រី​ក្រសួងអាកាសចរណ៍ស៊ីវីលស៊ីប យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុន EgyptAir ដែលត្រូវចោរ​ប្លន់ខណៈហោះហើរពីទីក្រុង Alexandria ទៅកាន់ទីក្រុង Cairo នោះបានចុះចត​នៅ​ព្រលានយន្តហោះ Larnaka ប្រទេសស៊ីបហើយ។​ ចំណែកក្រុមហ៊ុន EgyptAir ក៏បាន​ចេញមុខទទួលស្គាល់ផងដែរថា យន្តហោះ​ខ្លួន​ត្រូវបានចោ​​រប្លន់មែន​។

យន្តហោះ​នេះម៉ាក Airbus A320 ហើយមានដឹកអ្នក​ដំណើរចំនួន ៨១នាក់ផង​នៅលើនោះ។ ប៉ុន្តែចំនួនអ្នកដំណើរ​នៅលើយន្តហោះនេះនៅតែមិនទាន់​ច្បាស់​លាស់ដែរ។ មាន​ប្រភពខ្លះថា អ្នកដំណើរនៅលើយន្តហោះ​មាន​ត្រឹមជាង ៥០នាក់​ប៉ុណ្ណោះ។ បើតាម​ប្រភពព័ត៌មានដដែល យ៉ាងហោចណាស់​មានបុរស​ម្នាក់ដែលមាន​ប្រដាប់​ដោយ​អាវុធ​ផងស្ថិតនៅលើយន្តហោះដែរ។ ហើយក៏មានព័ត៌មានថា ក្រោយពេលចុះចត​ហើយនោះ ​ជននោះ​ក៏សុខចិត្តអនុញ្ញាតឲ្យ​ក្មេងៗនិងស្ត្រីចាកចេញពីយន្តហោះ​ផងដែរ។

បើតាម​លោកស្រី  Androulla Vassilliou អតីតស្នងការប្រទេសស៊ីបប្រចាំអឺរ៉ុបសម្រាប់ការអប់រំ បានសរសេរក្នុងគណនី​ Twitter លោកស្រីថា យន្តហោះបានចុះ​ចត​ដោយ​សុវត្ថិភាព​ហើយ។ លោកស្រីក៏បាន​បន្ថែមផងដែរ​ ស្ថានភាពបច្ចុប្បន្ននៅព្រលាន​យន្តហោះ​នៅតែមិនច្បាស់លាស់ ហើយក្រុម​ចោរទាំងនោះក៏បាន​អះអាងថា គេត្រៀម​ដោះលែងអ្នកដំណើរ​មួយចំនួនផង។ តែ​យ៉ាងណាក៏ដោយ ក្រុមចោរ​ទាំងនោះ​បាន​ទាមទារ​ឲ្យ​សមត្ថកិច្ចនោះ​ចាក​ចេញឲ្យឆ្ងាយពី​តំបន់​ដែលយន្តហោះ​ចុះចត​ដែរ ។



© រក្សាសិទ្ធិដោយ thmeythmey.com