ជាតិ
លោក ជា សុផារ៉ា ណែនាំ​ដល់​មន្ទីរ​អភិវឌ្ឍន៍ជនបទ​បន្ត​កប់​គ្រាប់ត្នោត​តាម​ដងផ្លូវ​ជនបទ​
29, Mar 2016 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ប្រាប់​ទៅ​ថ្នាក់ដឹកនាំ​ក្រោម​ឱវាទ​របស់ខ្លួន​ឲ្យ​បន្ត​កប់​គ្រាប់ត្នោត​តាម​ដងផ្លូវ​ជនបទ​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​ផ្សាយ​នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៦ ។​



​ដើមត្នោត ជា​រុក្ខជាតិ​ដែល​ដុះ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នៅ​ពេញ​ប្រទេស​កម្ពុជា ជាពិសេស​នៅ​ខេត្តកំពង់ស្ពឺ ហើយ​ត្រូវបាន​ចាត់ទុកជា​អត្តសញ្ញាណ​មួយ​របស់​ជាតិ​។ ទោះបីជា​យ៉ាងណា រុក្ខជាតិ​ដែល​ពោរពេញ​ទៅដោយ​អត្ថប្រយោជន៍​មួយ​នេះ រង​ការបាត់បង់​ជា​បន្តបន្ទាប់​ដោយសារ​ខ្វះ​ការយកចិត្តទុកដាក់ និង​ដាំ​បន្ថែម​។​

​នេះ​អាច​ចាត់ទុកជា​ការណែនាំ​ចុងក្រោយ​មួយ​របស់លោក ជា សុផារ៉ា ក្នុងនាម​ជា​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ខណៈ​ឈ្មោះ​លោក​ស្ថិតក្នុង​បញ្ជី​នៃ​ការរុះរើ​គណៈរដ្ឋមន្ត្រី​ដែល​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ទៅ​សភា កាលពី​ថ្ងៃទី​១៦ ខែមីនា​។ លោក ជា សុផារ៉ា ត្រូវ​បានស្នើ​តែងតាំង​ជា​ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ដែនដី​នគរូបនីយកម្ម​ជំនួស​លោក អ៊ឹម ឈុនលឹម ដែល​ត្រូវ​ចូលនិវត្តន៍ ខណៈ​តំណែង​របស់លោក​នៅ​ក្រសួង​អភិវឌ្ឍន៍ជនបទ នឹងត្រូវ​ជំនួស​ដោយ​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នាពេល​បច្ចុប្បន្ន​៕


Tag:
 ជា សុផារ៉ា​
  ត្នោត
© រក្សាសិទ្ធិដោយ thmeythmey.com