កីឡាជាតិ
ជាតិ
អាស៊ី​អឺរ៉ុប ប៉ះ បឹងកេត ការពារជាតិ ថា​យ​ហ្គឺ​រ ជួប​ក្រុម​ដែល​ឡើង​ពី​វគ្គ​ជម្រុះ​
30, Mar 2016 , 8:39 am        
រូបភាព
ភួង សុខសាណា ខ្សែប្រយុទ្ធ​ក្រសួងការពារជាតិ
ភួង សុខសាណា ខ្សែប្រយុទ្ធ​ក្រសួងការពារជាតិ
ដោយ: រួបរួម
​ការប្រកួត​តាម​ពូ​ល​នៃ​ដំណាក់កាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០១៦ ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ពុធ ទី​៣០ ខែមីនា នេះ ដោយមាន​ជំនួប​២​គូ​នៅក្នុង​ពូ​ល A និង​៣​គូ​នៅក្នុង​ពូ​ល B​។ ក្រុម​នៅ​ក្របខណ្ឌ​កំពូល​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ចាប់ផ្តើម​យុទ្ធនាការ​របស់ខ្លួន ដោយ​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ជួប​បឹងកេត​អង្គរ រីឯ​ក្រសួងការពារជាតិ និង​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ តទល់​ជាមួយ​ក្រុម​ដែល​ឡើង​ពី​វគ្គ​ជម្រុះ​បឋម​។​



​នៅក្នុង​ពូ​ល A ខេត្តកំពង់ឆ្នាំង ក្រុម​លេខ​មួយ​ពូ​ល D ពី​វគ្គ​ជម្រុះ​បឋម ប្រើប្រាស់​កីឡដ្ឋាន​របស់ខ្លួន​ដើម្បី​ស្វាគមន៍​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ដែល​បានបញ្ចប់​ចំណាត់ថ្នាក់​លេខ​បី កាលពី​ឆ្នាំ​២០១៥ ។​

​ជាមួយគ្នានេះ កីឡដ្ឋាន​នៃ​សាកលវិទ្យាល័យ​ឡាយ​ហ្វ ខេត្ត​ព្រះសីហនុ នឹង​ក្លាយជា​ទីតាំង​នៃ​ជំនួប​រវាង​ក្រុម​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ និង​ក្រុម​ភ្ញៀវ យុវជន​បឹងកេត​កំពង់ចាម​។ ក្រុម​ទាំងពីរ​សុទ្ធតែ​ឡើង​ពី​វគ្គ​ជម្រុះ​បឋម ដោយ​កំពង់​ស្វយ័ត​ព្រះសីហនុ​ជាប់​លេខ​១​ពូ​ល E រីឯ​យុវជន​បឹងកេត​ជាប់​លេខ​៣​ពូ​ល B​។​

​សម្រាប់​ពូ​ល B ខេត្តស្ទឹងត្រែង​ដែល​បាន​លេខ​១​ពូ​ល F ពី​ការ​ជម្រុះ​បឋម បើក​កីឡដ្ឋាន​របស់ខ្លួន​ទទួល​លេខ​២​ពូ​ល C គឺ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ខណៈ​ជើងឯក​ឆ្នាំ​២០១០ ក្រសួងការពារជាតិ ទទួល​ខេត្តព្រៃវែង លេខ​២​ពូ​ល B ពី​វគ្គ​ជម្រុះ​បឋម នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​។​

​ការប្រកួត​បន្ទាប់​ក្នុង​ពូ​ល B ដូចគ្នា ក្រុម​ដែល​ស្ថិតនៅ​ក្របខណ្ឌ​កំពូល​ទាំងពីរ គឺ​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ត្រូវ​តទល់​ជាមួយ​ជើង​ខ្លាំង​បឹងកេត​អង្គរ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​៕

​កម្មវិធី​ប្រកួត​នៅ​ថ្ងៃទី​៣០ ខែមីនា នេះ​៖
​ពូ​ល A៖
-​ម៉ោង​៣:៣០-​ខេត្តកំពង់ឆ្នាំង ជួប ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ នៅ​កីឡដ្ឋាន​ខេត្តកំពង់ឆ្នាំង​
-​ម៉ោង​៣:៣០-​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ជួប យុវជន​បឹងកេត​អង្គរ នៅ​សាកលវិទ្យាល័យ​ឡាយ​ហ្វ ខេត្ត​ព្រះសីហនុ​

​ពូ​ល B៖
-​ម៉ោង​៣:៣០-​ខេត្តស្ទឹងត្រែង ជួប កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ នៅ​កីឡដ្ឋាន​ខេត្តស្ទឹងត្រែង​
-​ម៉ោង​៣:៣០-​ក្រសួងការពារជាតិ ជួប ខេត្តព្រៃវែង នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​
-​ម៉ោង​១៨:០០-​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ជួប បឹងកេត​អង្គរ​អែ​ហ្វ​ស៊ី នៅ​ពហុ​កីឡដ្ឋាន​ជាតិ​


Tag:
 បាល់ទាត់​
  Hun Sen Cup
© រក្សាសិទ្ធិដោយ thmeythmey.com