កីឡាជាតិ
ជាតិ
យុវជន​ថ្នាល U-16 កម្ពុជា​ចាញ់ U-18 Kamatamare Sanuki ៤-១
31, Mar 2016 , 11:33 am        
រូបភាព
ដោយ:
 
 
​ក្រុមយុវជន​សាលា​កីឡាបាល់ទាត់​ជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ជប៉ុន Kazunori Inoue បាន​ប្រកួត​ចាញ់​ក្រុម U-18 Kamatamare Sanuki FC ៤-១ នា​ជំនួប​លើក​ទី​ពីរ​នៃ​ពានរង្វាន់ J-League U16 Challenge League ឆ្នាំ​២០១៦ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ពោលគឺ​មួយថ្ងៃ​បន្ទាប់ពី​ពួកគេ​បានទទួល​ជ័យជម្នះ ២-០ លើ​ក្រុម U-18 Kagoshima United​។​

 
​សម្រាប់​ការប្រកួត​លើក​ទី​ពីរ​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​នៃ​ពានរង្វាន់ J-League U16 Challenge League នៅ​កីឡដ្ឋាន Global Arena ក្នុង​ទីក្រុង Fukuoka ក្រុមយុវជន​សាលា​កីឡាបាល់ទាត់​ជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​របស់​កម្ពុជា បាន​ចាញ់ U-18 Kamatamare Sanuki FC ៤-១ ដោយ​គ្រាប់​បាល់​បញ្ចូល​ទី​តែមួយ​គ្រាប់​របស់​កម្ពុជា​សម្រេចបាន​ដោយ សៀង ចាន់​ធា នៅក្នុង​នាទី ទី​៤៧ ។​
 
​ចំណែក​ប្រកួត​បន្ទាប់ នៅវេលា​ម៉ោង​២:៣០ នាទី​រសៀល ត្រូវ​នឹង​ម៉ោង​១២:៣០ នាទី​ថ្ងៃត្រង់​នៅ​កម្ពុជា ក្រុម U-16 កម្ពុជា ត្រូវ​បន្ត​ជួប​ក្រុម PVF របស់​វៀតណាម លើ​ទីលាន​ជាមួយគ្នា​ផងដែរ​។ រហូតដល់​ថ្ងៃទី​១ ខែមេសា ក្រុម U-16​កម្ពុជា ត្រូវ​បន្ត​ជួប​ក្រុម Roasso Kumamoto FC របស់​ជប៉ុន នៅវេលា​ម៉ោង​១០:៣០ នាទី​ព្រឹក (​ម៉ោង​៨:៣០ នាទី​ព្រឹក​នៅ​កម្ពុជា​) ហើយ​នៅវេលា​ម៉ោង ២:៣០ នាទី​រសៀល (​ត្រូវ​នឹង​ម៉ោង​១២:៣០ នាទី​ថ្ងៃត្រង់​នៅ​កម្ពុជា​) ត្រូវ​ប្រកួត​ចុងក្រោយ​ជាមួយ​ក្រុម​ជប៉ុន​មួយទៀត​គឺ​ក្រុម Avispa Fukuoka FC៕
 
 

Tag:
 បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com