ពីនេះ ពីនោះ
ផ្ការំយោល អាចធ្វើ​ឲ្យ​រលូត​កូន​
02, Apr 2016 , 12:41 pm        
រូបភាព
ដោយ: ថ្មីៗ

ផ្ការំយោល គឺជា​ប្រភេទ​គុម្ពព្រឹក្ស  ឬ​ព្រឹក្ស​តូច​ម្យ៉ាង មាន​កម្ពស់​ប្រមាណ ១ ទៅ​៨ ម៉ែត្រ​។ រុក្ខជាតិ​ប្រភេទ​នេះ គេ​មិនដឹង​ប្រភព​ពិត​ថា មាន​ដើមកំណើត​នៅ​ប្រទេស​ណា​នោះទេ​។ ប៉ុន្តែ រុក្ខជាតិ​នេះ ប្រហែលជា​នាំចូល​ពី​ស្រុក​ចិន ហើយ​យកមក​ដាំ​នៅ​ទ្វីបអាស៊ី  និង​ទ្វីប​ក្ដៅ​មធ្យម នៃ​អាមេរិក និង​អ៊ឺរ៉ុប​។



​ជាទូទៅ គេ​ដាំ​ដើម​រំយោល សម្រាប់​ធ្វើជា​លម្អ សា​រុក្ខជាតិ​នេះ មាន​ផ្កា​ធំៗ​។ ផ្កា​ធំៗ​របស់ រុក្ខជាតិ​នេះ គឺមាន​សណ្ឋាន​ដូចជា មាន​ទង​លំអងផ្កា ឈ្មោល និង​បំពង​ស្បូន​ផ្កា ត​ភ្ជាប់​ជាស​សរ វែង​តូច​យោង​ចេញ​ក្រៅ​មើល​ពី​ចម្ងាយ​។

​សម្រាប់​ក្នុង​វិស័យ​ឱសថ គ្រូ​ផ្សំ​ថ្នាំ​ឫស​ឈើ ឬ​គ្រូ​ផ្សំ​ថ្នាំបុរាណ តែង​យក​ផ្កា​របស់​ផ្ការំយោល នេះ​ទៅធ្វើ​ថ្នាំ​បំពោក  លើ​ដំបៅ​ដំ​ពក និង​បូសទ្រនិច​។ ប៉ុន្តែ បើ​យក​ផ្ការំយោល​លាយ​ជាមួយ​គ្រាប់​ល្ហុង ផ្កា​នេះ​អាចធ្វើ​ឲ្យ​រលូត​កូន​បាន ពេល​គេ​យកទៅ​បំពោក​លើ​ពោះ​ស្ត្រី​មានគភ៌​។​

[​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម​ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​]



Tag:
 រុក្ខជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com