ពីនេះ ពីនោះ
ព្រះពុទ្ធ​៖ មេដឹកនាំ​ត្រូវមាន​លក្ខណៈសម្បត្តិ​១០​យ៉ាង​
02, Apr 2016 , 2:36 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ព្រះពុទ្ធ មានឈ្មោះ​ដើម​ហៅថា ព្រះ​សិទ្ធត្ថ​។ ព្រះអង្គ គឺជា​សែ​រាជវង្ស​នៅក្នុង​ប្រទេស​ឥណ្ឌា កាលពី​ជាង​៥០០​ឆ្នាំមុន​គ្រិស្តសករាជ​។ បន្ទាប់ពី​ចូល​ព្រះ​បរិនិព្វាន ព្រះអង្គ​បាន​បន្សល់   ទស្សនៈ​ជាច្រើន ដើម្បី​អប់រំ​មនុស្ស​នៅ​ទូទាំង​ពិភពលោក​។



ទស្សនវិជ្ជា​របស់​ព្រះអង្គ ត្រូវបាន​សាវ័ក​កត់ត្រា​ទុក​ក្នុង​គម្ពីរ​ព្រះ​ត្រៃបិដក មាន​ចំនួន ៨.៤០០០​ព្រះ​ធម្មក្ខន្ធ​។ មួយ​ក្នុងនោះ​ចំណោម​នោះ ព្រះអង្គ​បាន​ទូន្មាន​ដល់​អ្នកដឹកនាំ​ប្រទេស ថា ត្រូវមាន​លក្ខណៈសម្បត្តិ​ចំនួន​១០​យ៉ាង​។ ក្នុងនោះ​រួមមាន​៖

- ជា​មនុស្ស​មាន​វ័យចាស់​ល្មម ប្រកបដោយ​សុខភាព និង​វិជ្ជា​ជ្រៅជ្រះ​

- ជា​មនុស្ស​មានការ​តាំង​ចិត្តជា​កណ្តាល​(​ឧបេក្ខា​)

- ជា​អ្នកចេះ​ចាំ​ច្រើន ស្គាល់​បញ្ហា​សង្គម​ដែល​ខ្លួន​គ្រប់គ្រង​

- មាន​ជំនាញ​ផ្នែក​ច្បាប់​គ្រប់គ្រង ទាំង​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ​

- ជា​មនុស្ស​វ័យឆ្លាត​ក្នុង​ការរក​ដំណោះស្រាយ​

- ជា​មនុស្ស​ស្រលាញ់​ច្បាប់ គោរព​ច្បាប់ និង​យក​ច្បាប់​ជាធំ​

- ជា​មនុស្ស​មានការ​សណ្តោស មានចិត្ត​ទូលាយ និង​ជ្រះថ្លា​

- ជា​មនុស្ស​មានចិត្ត​រឹង​ប៉ឹង​

- ជា​មនុស្ស​មានចិត្ត​ទៀងត្រង់​

- និង​ជាម​នុស្ស​មិន​ជ្រុលនិយម​ក្នុង​លោកធម៌​ទាំង​៨ គឺ លាភ និង​អត់​លាភ យស និង​អពយស សរសើរ និង​ការស្តីបន្ទោស សុខ និង​ទុក្ខ​៕

ដកស្រង់​៖ «​ប្រវត្តិ​ទស្សនវិជ្ជា​នយោបាយ​» រៀបរៀង​ដោយ សាស្ត្រាចារ្យ ជេ​ល ហុ​ល


Tag:
 ព្រះពុទ្ធ
© រក្សាសិទ្ធិដោយ thmeythmey.com