ពីនេះ ពីនោះ
ព័ត៍មានសុខភាព
​យុវវ័យ គួរ​សម្រេច​កាម​ដោយ​ខ្លួនឯង ល្អ​ជាង​ការ​រួមភេទ ជាមួយ​សង្សារ​?
02, Apr 2016 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ជាការ​ពិតណាស់ ការជជែក ឬ​អប់រំ​អំពី រឿង​ផ្លូវភេទ ប្រហែលជា​មិនល្អ​ទេ សម្រាប់​ប្រពៃណី​ខ្មែរ ហើយក៏​មិនមាន​មនុស្ស​ច្រើន​ដែរ ដែល​និយាយ​អំពី​វា ជាពិសេស គឺ​ក្មេងស្រី​តែម្តង​។ ប៉ុន្តែ តើ​អ្នក​ច្បាស់​ទេ​ថា គេ​នឹង​ស្វែងយល់ ឬ​ចង់​សាក​ដោយ​ខ្លួន​នោះ​? ជាការ​ពិតណាស់ សម័យនេះ​ទៅហើយ ទោះបីជា​អ្នក​ហាម អ្នក​មិន​និយាយ ក៏​ក្មេងៗ​អាច​ដឹង និង​ឆ្ងល់​ដែរ អញ្ចឹង ម៉េច​ក៏​មិន​ប្រាប់ ឬ​អប់រំ​គេ ដោយផ្ទាល់​ខ្លួនឯង​ទៅ​?


​ដូច្នេះហើយ ទើប​ថ្ងៃនេះ គេហទំព័រ​យើង សូម​ណែនាំ​យុវវ័យ​ទាំងអស់ គួរស្វែងយល់​ឲ្យ​បាន​ច្បាស់ អំពី​រឿង​ផ្លូវភេទ មុន​ដើរ​លើផ្លូវ​មួយ​នេះ​។​

​ការលេង​ខ្លួនឯង ឬ​ជួយ​ខ្លួន​ឯ ឬ​សម្រេច​កាម​ដោយ​ខ្លួនឯង ជាការ​ប៉ះពាល់ ស្ទាបអង្អែល ឬ​ធ្វើយ៉ាងណា ឲ្យ​ខ្លួនឯង​ស្រើបស្រាល និង​ឈានដល់​ចំណុចកំពូល ដូចជា​ពេល​រួមភេទ​ដែរ​។ ភាគច្រើន គេ​តែង​ធ្វើ​ទៅលើ​សុដន់ និ​ប្រដាប់ភេទ អម​ជាមួយនឹង​ការ ចាក់​វីដេអូ​អាសអាភាស ហើយ​ស្តាប់​សម្លេង​តិចៗ​។ ក្រៅពីនេះ គេ​ក៏​អាច​ប្រើ​ឧបករណ៍​សិច ដើម្បី​ជា​ជំនួយ​ដែរ​។​

​យុវវ័យ គួរ​សម្រេច​កាម​ដោយ​ខ្លួនឯង ល្អ​ជាង​ការ​រួមភេទ ជាមួយ​សង្សារ​? ហេតុអ្វី​ទៅ​?
​ការសម្រេច​កាម ដោយ​ខ្លួនឯង ជា​រឿង​ធម្មតា​នោះទេ សម្រាប់​មនុស្ស​វ័យ​ជំទង់ ហើយ​ស្ថិតិ​ក្រៅប្រទេស បាន​ឲ្យ​ដឹងថា ក្មេងប្រុស ៩៥ ភាគរយ និង​ក្មេងស្រី ៨៩ ភាគរយ​ហើយ ដែល​ធ្វើបែបនេះ​។ វា​ជា​ចំនួន​ដ៏​ច្រើន​បំផុត ចុះ​ចំណែក​ខ្មែរ​យើង​? មិនមាន​ការសិក្សា​ឡើយ ដូច្នេះ យើង​មិនអាច​និយាយថា ប៉ុន្មាន​នោះទេ ប៉ុន្តែ ប្រាកដ​ជាមាន​ហើយ​។​ ការសម្រេច​កាម ដោយ​ខ្លួនឯង ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍ល្អ និង​សុខ​ស្រួល ជាពិសេស អ្នក​ដែល​គ្មាន​ដៃគូ​រួមភេទ ឬ​មិន​ចង់​រួមភេទ​។​

​យ៉ាងណាមិញ ការធ្វើ​បែបនេះ ផ្តល់នូវ​អត្ថប្រយោជន៍​ជាច្រើន ចំពោះ​យុវវ័យ ដូចជា ៖
-    សម្រាប់​មនុស្ស​ស្រី មិនចាំបាច់​បាត់បង់ “​ព្រហ្មចារី​យ៍​” ទៅ​ឲ្យ​សង្សារ មុន​ថ្ងៃ​រៀបការ ហើយក៏​មិនអាច​ទួញ​សោក ពេល​គេ​បោះបង់ចោល​ដែរ​
-    ស្គាល់​អ្វី​ទៅ​ហៅថា ភាព​សុខ​ស្រួល ដោយ​មិនចាំបាច់​រួមភេទ​
-    ការសម្រេច​កាម​ដោយ​ខ្លួន ជា​ជម្រើស​ដ៏​ល្អ សម្រាប់​អ្នក​មនុស្ស​ភេទ​ទី ៣
-    មិន​ព្រួយ​ថា​មាន​ផ្ទៃពោះ ដោយ​មិន​ចង់បាន​
-    មិន​ព្រួយ​ឆ្លង​ជំងឺ​កាមរោគ ជំងឺ​រលាក​ថ្លើម និង​ជំងឺអេដស៍​ជាដើម​៕

​ផ្តល់​សិទ្ធ​ដោយ www.health.com.kh​


© រក្សាសិទ្ធិដោយ thmeythmey.com