ពីនេះ ពីនោះ
Marke Webber ចែក​ការដឹកនាំ​ជា​៣​ប្រភេទ​
02, Apr 2016 , 8:30 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ លោក Marke Webber ជា​សង្គម​វិទូ និង​សេដ្ឋវិទូ​អាល្លឺម៉ង់ បាន​បែងចែក​ការដឹកនាំ​ជា​៣​ប្រភេទ​។​



ទី​១៖ ការដឹកនាំ​តាមបែប​ប្រពៃណីៈ ទំនៀមទម្លាប់​ធ្វើឡើង​ដោយ​ផ្អែកលើ​មូលដ្ឋាន​សាសនា​។ ហើយ​ការផ្ទេរអំណាច គឺធ្វើឡើង​តាម​ពូជពង្ស​វង់​ត្រកូល​។ ឧទាហរណ៍​៖ ការដឹកនាំ​របស់​មេ​កុលសម្ព័ន្ធ​ស្តេច​សុល​តង់​ជាដើម​។

ទី​២៖ ការដឹកនាំ​បែប​ប្រជាប្រិយភាពៈ គឺ​ផ្អែកលើ​មូលដ្ឋាន​ជំនឿ​របស់​ប្រជាជន ពោល គឺជា​ទេពកោសល្យ​ធ្វើ​ឲ្យ​ប្រជាជន​ចាប់អារម្មណ៍​លើ​បុគ្គល​ខ្លួនឯង​ផ្ទាល់ ដោយ​មិនចាំបាច់​ប្រើប្រាស់​កម្លាំង​អំណាច​។ អ្នកដឹកនាំ​ត្រូវបាន​មហាជន​ទទួលយក និង​ស្តាប់​តាម​ក្នុង​រូប​ភាពជា​ជំនឿ​ស៊ប់​។ ឧទាហរណ៍​៖ មេដឹកនាំ​សាសនា មេដឹកនាំ​ចលនា​បដិវត្តន៍ មេដឹកនាំ​កំណែទម្រង់សេដ្ឋកិច្ច និង​មេដឹកនាំ​រដ្ឋប្រហារ​។

ទី​៣៖ មេដឹកនាំ​ត្រឹមត្រូវ​តាមច្បាប់​៖ មេដឹកនាំ​ប្រភេទ​នេះ គឺ​ត្រូវបាន​ជ្រើស​ពី​មហាជន ដោយ​ការបោះឆ្នោត​ជា​សាកល​។ គេ​ចែក​មេដឹកនាំ​ប្រភេទ​នេះ​ជា​ពីរ​ទៀត ទី​១ គឺ​ការដឹកនាំ​តាមបែប​ប្រជាធិបតេយ្យ ពោល គឺ​ការទទួលយក​ទស្សនៈ​ផ្សេងៗ​របស់​មហាជន និង​ការពារ​ផលប្រយោជន៍​របស់​មហា​ជន​។ ទី​២ ការដឹកនាំ​តាមបែប​អាជ្ញា​ព្រឹត្តិៈ ការសម្រេចចិត្ត គឺ​ពី​ថ្នាក់លើ​ទៅ​ថា្នក់​ក្រោម​។ ការដឹកនាំ​នេះ គឺ​ចង់​សំដៅលើ​ការបញ្ជា​ពី​ថ្នាក់លើ ដើម្បី​បង្គាប់បញ្ជា​ដល់​ថ្នាក់ក្រោម​៕

ដកស្រង់​៖ «​វិទ្យាសាស្ត្រ​នយោបាយ និង​ប្រវត្តិ​គំនិត​នយោបាយ​» រៀបរៀង​ដោយ បណ្ឌិត ឈុន ណា​រ៉េត  


© រក្សាសិទ្ធិដោយ thmeythmey.com