ពីនេះ ពីនោះ
ប្រមោយដំរី ជា​ថ្នាំ​ធ្វើ​ឲ្យ​រដូវ​ស្ត្រី​ដើរ​ស្រួល តែ​ក៏​អាចធ្វើ​ឲ្យ​រលូត​កូន​
04, Apr 2016 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រមោយដំរី គឺជា​ឈ្មោះ​ស្មៅ​ម្យ៉ាង ដែលមាន​ដុះ​តាម​មាត់​ផ្លូវ​ដើរ​របស់​ប្រជាជន និង​មាននៅ​គ្រប់​ស្រុក​ក្ដៅ​ក្នុង​សកលលោក​។ រុក្ខជាតិ​ប្រភេទ​នេះ ពេលចេញ​ផ្កា​មាន​រាង​ដូច​ប្រមោយដំរី ។ ប្រមោយដំរី គឺជា​ប្រភេទ​រុក្ខជាតិ​ម្យ៉ាង​ដែល​គ្រូ​ផ្សំ​ថ្នាំ​ឫស​ឈើ ឬ​គ្រូ​ផ្សំ​ថ្នាំបុរាណ ស្វែងរក​ដើម្បី​យកមក​ធ្វើជា​ឱសថ​ព្យាបាល​រោគ​មួយចំនួន​ដូចជា គេ​ឆុង​ស្លឹក  និង​មែក​ខ្ចីៗ ផឹក​ដើម្បី​រម្ងាប់​ប្រទាល​ត្រ​អាក​។ លើសពីនេះទៅទៀត​នោះ ផ្កា​ប្រមោយដំរី គេ​អាច​ឆុង​ផឹក​បន្តិចៗ សម្រាប់ធ្វើ​ឲ្យ​រដូវ​ស្ត្រី​ដើរ​ស្រួល​។ ក៏ប៉ុន្តែ គេ​ក៏​មិនអាច​ពិសារ​ច្រើន​នោះដែរ ព្រោះថា ថ្នាំ​រុក្ខជាតិ​នេះ​បើ​ផឹក​ច្រើនពេក វា​អាចធ្វើ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​រលូត​កូន​បាន​។ រុក្ខជាតិ ប្រមោយដំរី  នេះ ក៏​ជា​ឱសថ​ដែល​គេ​ស្ងោរ​ស្លឹក និង​មែក ឬ​ធាង​ជា​ថ្នាំ​សម្លាប់សត្វ​ព្រូន​យ៉ាង​មាន​ប្រសិទ្ធភាព​ផងដែរ​។​



[​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម​ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​]



© រក្សាសិទ្ធិដោយ thmeythmey.com