ពីនេះ ពីនោះ
តើន​រណា​ជា​អ្នកបញ្ជា​ឲ្យ​ទម្លាក់​គ្រាប់បែក​នុយ​ក្លែ​អ៊ែរ​នៅ​ជប៉ុន​?
03, Apr 2016 , 11:30 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ លោក Harry S. Truman  គឺជា​ប្រធានាធិបតី​អាមេរិក​ទី​៣៣ និង​ជា​អ្នកបញ្ជា​ឲ្យ​កងទ័ពអាកាស​អាមេរិក​ទម្លាក់​គ្រាប់បែក​លើ​ទីក្រុង​ហី​រ៉ូ​ស៊ី​ម៉ា និង​ហ្គា​ណា​សា​គី​នៅ​ប្រទេស​ជប៉ុន កាលពី​ឆ្នាំ​១៩៤៥​។ លោក​កាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក បាន​២​អាណត្តិ គឺ​ចាប់ពី​ឆ្នាំ​១៩៤៥ ដល់​ឆ្នាំ​១៩៥៣​។ តើ​លោក​មាន​ទស្សនៈ​សំខាន់ៗ​អ្វីខ្លះ​?



-​    ​អ្នកអាន​សៀវភៅ​ទាំងអស់ មិនអាច​ក្លាយជា​អ្នកដឹកនាំ​បាន​គ្រប់គ្នា​ទេ ប៉ុន្តែ​អ្នកដឹកនាំ​គ្រប់គ្នា ត្រូវតែ​ជា​អ្នកអាន​សៀវភៅ​។​

-​    ​ការធ្វើ​ប្រធានាធិបតី ប្រៀបដូចជា​ជិះ​លើ​ខ្នង​ខ្លា​អញ្ចឹង គេ​ត្រូវតែ​ប្រុងប្រយ័ត្ន បើ​មិន​ដូច្នេះ​ទេ គេ​មុខជា​ត្រូវ​ខ្លា​ស៊ី​មិន​ខាន​។​

-​    ​មាន​មនុស្ស​ជាច្រើន​ដែល​ពូកែ​ជាង​ខ្ញុំ គ្រាន់តែ​ពួកគេ​មិនត្រូវ​បាន​គេ​ជ្រើសរើស​ប៉ុណ្ណោះ​។​

-​    ​ភាពជា​អ្នកដឹកនាំ គឺជា​អ្នកមាន​សមត្ថភាព​ធ្វើ​ឲ្យ​អ្នកដទៃ​ព្រមធ្វើ​កិច្ច​ការដែល​ខ្លួន​ចូលចិត្ត និង​មិន​ចូលចិត្ត​។

-​    ​ទោះបី​អ្នកជា​មនុស្ស​ល្អ​យ៉ាងណាក៏ដោយ មនុស្ស​គឺជា​សភាវៈ​ដែល​ទុកចិត្ត​មិនបាន​។ ការ​វេញ​បញ្ចូល​គ្នា​រវាង​ចិត្តគំនិត និង​សកម្មភាព​របស់​ប្រជាជន​ទាំងអស់​ដែលមាន​ជាតិ​កំណើត
លទ្ធិ​សាសនា ឬ​ស្មារតី​ស្នេហា​ជាតិ វា​នឹង​ជួយ​ចង្អុលបង្ហាញ​គេ​ទៅរក​ផ្លូវ​ល្អ​បាន​។

-​    ​បញ្ហា​ដែល​កើតឡើង​ចំពោះ​ស្ថាប័ន​ទាំងឡាយ​របស់​យើង គឺ​យើង​ចង់បាន​ចំណេញ​ច្រើន ប៉ុន្តែ​បែរជា​ចង់​ធ្វើការ​តិច​ទៅវិញ​។​…

ដកស្រង់​៖ «​វាចា​មាស​ពី​សេត​វិមាន​» រៀបរៀង​ដោយ គឹម ចាន់ណា


Tag:
 Harry S. Truman
© រក្សាសិទ្ធិដោយ thmeythmey.com