ពីនេះ ពីនោះ
ស្វា​ត្រោស កំពុង​រងគ្រោះ​ដោយ​ការ​ទាក់​ចាប់​និង​ការ​បរបាញ់​ដើម្បី​ធ្វើ​អាជីវកម្ម​
03, Apr 2016 , 2:17 pm        
រូបភាព
ដោយ: ថ្មីៗ
ភិនភាគ​៖ ក្បាល​-​ដងខ្លួន និង​ផ្នែក​កន្ទុយ​មាន​ពណ៌​ចាស់​ជាង​ផ្នែក​ចំហៀង​នៃ​ដងខ្លួន​ដែលមាន​ពណ៌​ភ្លឺរលោង​។ កន្ទុយ​មាន​ប្រវែង​១/៣​នៃ​ប្រវែង​ក្បាល​-​ដងខ្លួន ហើយ​មាន​កន្ទុយ​កោង​ជាទ​ម្ព​ក់បះ​នៅលើ​។ នៅលើ​ក្បាលមាន​ក្រ​យ៉ៅ​ពណ៌​ត្នោត​ចាស់ ដែលមាន​រោម​ខ្លី​បះ​ត្រង់ៗ​មើលទៅ​រាង​ដូច​មួក​កា​តិ​ប​។ នៅ​ជុំវិញ​មុខ​មាន​រោម​កញ្ចុំ​ពណ៌​ប្រផេះ​ចាស់​បះ​ត្រង់​ព័ទ្ធជុំវិញ​ស្ទើរតែ​លុប​បាត់​ត្រចៀក​។ ពណ៌​ស្វា​ត្រោស​ប្រែប្រួល​ទៅតាម​អាយុ និង​ភេទ​។ ទម្ងន់​ស្វា​ញី​តិចជាង​ពាក់កណ្តាល​នៃ​ទម្ងន់​ស្វា​ឈ្មោល​។ ជាធម្មតា​ស្វា​គ្រោ​ស​ឈ្មោល​ជំទង់​មាន​ទម្ងន់​ពី ១១-១៣,៥ គ​.​ក​។


​ជីវសាស្ត្រ​៖ ស្វា​ត្រោស​រស់នៅ​ព្រៃស្រោង ព្រៃ​ពាក់កណ្ដាល​ស្រោង និង​ព្រៃ​ល្បោះ​ជា​ហ្វូង​ពី ៥-៦ ឬ​អាច​រហូតដល់ ៤០​ក្បាល​។ ហ្វូង​របស់​វា​មិន​រស់នៅ​កន្លែង​ណាមួយ​ពិតប្រាកដ​ទេ វា​តែងតែ​ដើរ​គ្រប់ទិសទី​ពេញ​ព្រៃ​។ ចំណី​របស់​វា​មាន ផ្លែឈើ ផ្កាឈើ គ្រាប់​ធញ្ញជាតិ និង​សត្វល្អិត​។ វា​រក​ចំណី​នៅលើ​ដើមឈើ និង​លើដី​។

រប៉ាយ​រស់នៅ​៖ ស្វា​ត្រោស​មាន​វត្តមាន​ស្ទើរ​គ្រប់​ទីកន្លែង​ទូទាំង​តំបន់​ព្រៃ នៃ​ប្រទេស​កម្ពុជា​លើកលែងតែ​តំបន់​ព្រៃ​លិច​ទឹក​នៅ​ជុំវិញ​បឹង​ទន្លេសាប វា​ក៏មាន​វត្ត​មាននៅ​ប្រទេស​ឥណ្ឌា​បង់​ក្លា​ដេ​ស ភូមា ថៃ ឥណ្ឌូចិន និង​ខេត្ត​យូ​ណាន​ប្រទេស​ចិន​ផងដែរ​។

ស្ថានភាព​អភិរក្ស​៖ ស្វា​ត្រោស​ស្ថិតនៅក្នុង​ប្រទេស​មាន​ដោយ​បង្គួរ​។ ប្រភេទ​នេះ​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN (VU) ជា​ប្រភេទ​ងាយ​រងគ្រោះ​នៅលើ​ពិភពលោក​។ ប្រភេទ​នេះ​កំពុង​រងគ្រោះ​ដោយសារ ការ​ទាក់​ចាប់ និង​ការ​បរបាញ់ ដើម្បី​ធ្វើ​អាជីវកម្ម​៕


© រក្សាសិទ្ធិដោយ thmeythmey.com