ជាតិ
លោក អង្គ វង្ស​វ​ឌ្ឍ​នា​៖ ខ្ញុំ​មិន​ស្គាល់​ក្រុមហ៊ុន​ហ្នឹង​ផង​! ខ្ញុំ​ឯណា​មាន​លុយ​ដាក់​ដូច​គេ​ប្រាក់ខែ​រាប់លាន​!
04, Apr 2016 , 4:17 pm        
រូបភាព
រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក អង្គ វង្ស វ​ឌ្ឍ​នា បាន​បដិសេធថា លោក​មិនដែល​ស្គាល់​ក្រុមហ៊ុន Mossack Fonseca ទេ ហើយ​លោក​ក៏​គ្មាន​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​នេះ ដូចជា​ការផ្សព្វផ្សាយរ​បស់​សមាគម​អ្នកសារព័ត៌មាន​ស៊ើបអង្កេត​អន្តរជាតិ (ICIJ) ដែល​បាន​ចែកចាយ​ជាមួយ​បណ្តាសារ​ព័ត៌មាន​អន្តរជាតិ​ទូទាំង​ពិភពលោក ដែល​បង្ហាញថា​លោក​បាន​ចំណាយលុយ​ទិញ​ភាគហ៊ុន​ចំនួន ៥​ពាន់ ដោយមាន​តម្លៃ ៥​ពាន់​ដុល្លារ​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​រូបនេះ នឹង​រៀបចំ​លិខិតស្នើ​ឲ្យ​សមាគម​អ្នកសារព័ត៌មាន​ស៊ើបអង្កេត​អន្តរជាតិ បកស្រាយ​ដោយ​បង្ហាញ​ភស្តុតាង​ឲ្យ​បានច្បាស់លាស់​សិន មុននឹង​លោក​ដាក់ពាក្យ​ប្ដឹង​សមាគម​សារព័ត៌មាន​នេះ​។​

​សូម​ស្ដាប់​សំឡេង​៖








Tag:
 អង្គ វង្ស​វ​ឌ្ឍ​នា
  Panama papers
© រក្សាសិទ្ធិដោយ thmeythmey.com