ពីនេះ ពីនោះ
តើ​អ្នក​គួរ​ក្លាសេ​វត្ថុ​ទាំងនេះ នៅក្នុង​ទូរ​ទឹកកក​យូរ​ប៉ុណ្ណា​?
05, Apr 2016 , 11:41 am        
រូបភាព
ដោយ: ថ្មីៗ
 
​ខណៈពេលដែល​អ្នក​អាច​រក្សា​ម្ហូបអាហារ ឬ​វត្ថុ​មួយចំនួន​ឲ្យ​កក​នៅក្នុង​ទូរ​ទឹកកក ហើយ​អាច​យកមក​កម្តៅ ឬ​ដាក់​ក្នុង​សីតុណ្ហភាព​ខាងក្រៅ​អាច​ប្រើ​វិញ​បាន​នោះ វា​មិន​ប្រាកដថា វា​នៅតែមាន​សុវត្ថិភាព​និង​ផ្តល់​ផល​ល្អ​ចំពោះ​សុខភាព​ក្នុងការ​ទទួលទាន ឬ​ប្រើប្រាស់​វា​ដូច​ពេល​ធម្មតា​ទៀត​នោះទេ ។ ប្រសិនបើ​អ្នក​ខ្វល់​ពី​គុណភាព​នៃ​ការរក្សា​ទុក​របស់​វា នោះ​អ្នក​គួរ​ក្រលេកមើល​នូវ​អាយុកាល​របស់​វា ដែល​អ្នក​គួរ​រក្សាទុក​វា​នៅក្នុង​ទូទឹកកក ៖


 
​នំដុត និង​នំ​ធ្វើ​ផ្លែឈើ​: ៦ ទៅ​១២​ថ្ងៃ​
​នំ​បុ័ង​ដែល​មិនទាន់​ដុត ឬ​នំ​ខេ​កៈ ១​ថ្ងៃ​
​សាច់​ចៀម​,​សាច់មាន់​: ៩​ថ្ងៃ​
​ដុំ​សាច់ជ្រូក​,​សាច់គោ​ដែល​កាប់​ជា​ជំនិតៗ​រួចៈ ៤ ទៅ ៦​ថ្ងៃ​
​សាច់ដុំ​មាន់​ទួ​គី​, ដុំ​សាច់ជ្រូក​,​ដុំ​សាច់មាន់​, ដុំ​សាច់គោ​, ថ្លើម​, តម្រងនោម និង​អណ្តាត​សត្វៈ ៣​ទៅ ៤​ថ្ងៃ​
​សាច់មាន់ និង​សាច់​គោដុត​, មាន់​ទាំងមូល និង​ដុំ​សាច់​ស្ទើរ​ឆ្អិនៈ ៤ ទៅ ១២​ថ្ងៃ​
​សាច់​បង្គា​, បង្កង​, មឹកៈ ៣ ទៅ ៦​ថ្ងៃ​
​បឺ​រ​ឈី​ស រឹង​និង​ទន់ៈ ៦​ថ្ងៃ​
​ទឹកដោះគោ​យ៉ា​អួ និង​ការ៉េមៈ ១ ទៅ​២​ថ្ងៃ​
​ទឹក​ផ្លែឈើ​ដែលមាន​រសជាតិ​ជូរ និង​សណ្តែកដីៈ ៣​ថ្ងៃ​
​បន្លែៈ ៨ ទៅ​១២​ថ្ងៃ​
​ផ្លែឈើ​ផ្សេងៈ ៩ ទៅ ១២​ថ្ងៃ​
​ទឹកដោះគោ និង​ទឹក​ផ្លែឈើ​កិនៈ ៣ ទៅ ៦​ថ្ងៃ ។​ល​។​
 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com