កីឡាជាតិ
ជាតិ
វេ​ស្ទើ​ន ប៉ះ ភ្នំពេញ​ក្រោ​ន ខណៈ​ណាហ្គា​វើ​ល ស៊ីម៉ាក់ និង​ប៉ូលិស ប៉ះ​ក្រុម​ឡើង​ពី​វគ្គ​ជម្រុះ​
06, Apr 2016 , 7:59 am        
រូបភាព
ដោយ:
 
​ការប្រកួត​តាម​ពូ​ល​នៃ​ដំណាក់កាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០១៦ ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ពុធ ទី​៦ ខែមេសា នេះ ដោយមាន​ជំនួប​៣​គូ​នៅក្នុង​ពូ​ល C និង​៣​គូ​នៅក្នុង​ពូ​ល D​។ ក្រុម​នៅ​ក្របខណ្ឌ​កំពូល​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ចាប់ផ្តើម​យុទ្ធនាការ​របស់ខ្លួន ដោយ​វេ​ស្ទើ​ន​ភ្នំពេញ ប៉ះ​ភ្នំពេញ​ក្រោ​ន ខណៈ ណាហ្គា​វើ​ល ស៊ីម៉ាក់ និង​ប៉ូលិស  ជួប​ប្រកួត​ជាមួយ​ក្រុម​ដែល​ឡើង​ពី​វគ្គ​ជម្រុះ​បឋម​។​

 
​ក្នុង​ពូ​ល C ជា​ជំនួប​រវាង​ក្រុម​នៅក្នុង​ក្របខណ្ឌ​កំពូល​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ដោយ​ក្រុម វេ​ស្ទើ​ន​ភ្នំពេញ នឹង​បើកទ្វារ​កីឡដ្ឋាន​របស់ខ្លួន ស្វាគមន៍​ក្រុម​ភ្ញៀវ ភ្នំពេញ​ក្រោ​ន ដែល​ទើបនឹង​ប៉ះគ្នា​ជាមួយ​លទ្ធផល ២-២ ក្នុង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​។ ក្រុម​លេខ​១​ក្នុង​ពូ​ល A ខេត្តកំពង់ស្ពឺ នឹង​ប្រើ​កីឡដ្ឋាន​របស់ខ្លួន​ទទួល​ក្រុម​លេខ​២​ក្នុង​ពូ​ល​E ខេត្តកំពត ក្រុម​ទាំងពីរ​នេះ​មកពី​វគ្គ​ជម្រុះ​បឋម​ដូចគ្នា​។ 
 
​នា​ការប្រកួត​ក្នុង​ពូ​ល C ដដែល ពហុ​កីឡដ្ឋាន​ជាតិ នឹង​ក្លាយជា​ទីតាំង​នៃ​ជំនួប​រវាង​ក្រុម​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា​(​ស៊ីម៉ាក់​) និង​ក្រុម​លេខ​២ ពូ​ល D នៃ​វគ្គ​ជម្រុះ​បឋម ខេត្ត​ប៉ៃលិន​។​
 
​សម្រាប់​ពូ​ល D ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​(​ប៉ូលិស​) នឹងធ្វើ​ដំណើរ​ទៅកាន់​ខេត្តព្រះវិហារ ដើម្បី​ជួប​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​លេខ ៣ ពូ​ល C នៃ​វគ្គ​ជម្រុះ​បឋម ខេត្តព្រះវិហារ ខណៈ​ក្រុម​លេខ​២​ក្នុង​ពូ​ល F នៃ​វគ្គច​ម្រុះ​បឋម នឹង​ប្រើ​កីឡដ្ឋាន​ខេត្តក្រចេះ ដើម្បី​ស្វាគមន៍​ក្រុម​លេខ ១ ពូ​ល C នៃ​វគ្គ​ជម្រុះ​បឋម​ដូចគ្នា សៀមរាប​អង្គរ​។ 
 
​ដោយឡែក ជើងឯក​រង​រដូវ​កាល ២០១៥ ណាហ្គា​វើ​ល នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​លេខ​១ ពូ​ល B នៃ​វគ្គ​ជម្រុះ​បឋម ខេត្តស្វាយរៀង នៅ​ពហុ​កីឡដ្ឋាន​ជាតិ នា​វេលា​ម៉ោង ៦​លា្ង​ច​៕      
 
​កម្មវិធី​ប្រកួត​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្ងៃទី​៦ ខែមេសា នេះ​៖ 
​ពូ​ល C៖
-​ម៉ោង​៣:៣០-​វេ​ស្ទើ​ន​ភ្នំពេញ ជួប ភ្នំពេញ​ក្រោ​ន នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន​
-​ម៉ោង​៣:៣០-​ខេត្តកំពង់ស្ពឺ ជួប ខេត្តកំពត នៅ​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ​
-​ម៉ោង​៣:៣០-​មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា ជួប ខេត្ត​ប៉ៃលិន នៅ​ពហុ​កីឡដ្ឋាន​ជាតិ​
​ពូ​ល D៖
-​ម៉ោង​៣:៣០-​ខេត្តក្រចេះ ជួប សៀមរាប​អង្គរ នៅ​កីឡដ្ឋាន​ខេត្តក្រចេះ​
-​ម៉ោង​៣:៣០-​ខេត្តព្រះវិហារ ជួប អគ្គស្នងការ​នគរបាល​ជាតិ នៅ​កីឡដ្ឋាន​ខេត្តព្រះវិហារ​
-​ម៉ោង​១៨:០០-​ណាហ្គា​វើ​ល ជួប ខេត្តស្វាយរៀង នៅ​ពហុ​កីឡដ្ឋាន​ជាតិ​
 

Tag:
 បាល់ទាត់​
  Hun Sen Cup 2016
© រក្សាសិទ្ធិដោយ thmeythmey.com