ពីនេះ ពីនោះ
រឿង​ដែល​គូ​ស្វាមី គួរតែ «ឈ្លោះ​គ្នា​»
06, Apr 2016 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
 
 
​ក្រោយ​រៀបការ​រួច គូ​ស្វាមី​គ្រប់គ្នា ចៀស​មិន​ផុត ពី​ការ​ទាស់សំដី ឬ​ប្រកែក​គ្នា​ឡើយ ដូច​ពាក្យចាស់​ពោលថា ចាន​ក្នុង​រាវ គង់​អី​នឹង​ឆែប​។​


 
​ពេល​អ្នករស់នៅ​ជាមួយគ្នា អ្នក​ចាប់ផ្តើម​បង្កើត​ទម្លាប់ ឬ​ការរស់នៅ​ថ្មី​មួយ ដើម្បី​សម្រប​តាម​ដៃគូ​របស់​អ្នក ហើយ​ពេលខ្លះ ការផ្លាស់ប្តូរ​នេះហើយ ជាដើម​ហេតុ ដែល​ធ្វើ​ឲ្យ​អ្នក​ឈ្លោះ ឬ​ទាស់សំដី​គ្នា​។​
 
​ជីវិត​គូ ត្រូវ​ជួប​ការលំបាក និង​ឧបសគ្គ​ជាច្រើន ដែល​អ្នក​មិន​ធ្លាប់​ឆ្លងកាត់ គឺថា មិនមែន​ក្រោយពេល​បាន​គ្នា​រួច បាន​សេចក្តីសុខ​រហូត​ឡើយ ... នេះហើយ គឺ​ជីវិត​។​
 
​យ៉ាងណាមិញ គូ​ស្វាមី​គ្រប់រូប គួរ​ត្រៀមខ្លួន និង​កម្តៅ​សាច់ដុំ​ទុកជាមុន ដើម្បី​ឡើងលើ​សង្វៀន​នេះ​។ យើង​និយាយ​នេះ បានន័យថា អ្នក​ត្រូវ​ចេះ​លើកយក​ប្រធានបទ ឬ​បញ្ហា មក​ដាក់​លើ​តុ ដើម្បី​ដោះស្រាយ និង​ជជែក​វែកញែក ឲ្យ​បាន​ល្អិតល្អន់ មិនមែន​ឈ្លោះ​គ្នា គ្រប់​តែ​ពេល ឬ​គ្រប់​តែ​រឿង​ឡើយ​។​
 
​ឧទាហរណ៍ តើ​អ្នក​គួរ​ឈ្លោះ​គ្នា​ដែរ​ទេ បើ​គ្រាន់តែ​រឿង​ធ្លាយ​ទុយោរ​ទឹក អស់​ថ្នាំដុសធ្មេញ ឬ​ស្ទះលូរ​នោះ​? អ្វីដែល​អ្នក​គួរ​យក​ខួរក្បាល ដើម្បី​គិត​មានដូចជា រឿង​គ្រួសារ ការសិក្សា​របស់​កូន និង​ការ​រកលុយ​ជាដើម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com