ពីនេះ ពីនោះ
តើ​ពាក្យ «​សំបុក​, សម្បុក​» មួយណា​ត្រូវ​?
06, Apr 2016 , 8:31 am        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​មួយចំនួន​នៅតែ​ប្រកែក​គ្នា​រវាង​ពាក្យ​ទាំងពីរ​នេះ អ្នកខ្លះ​អះអាងថា​សរសេរ​ជា «​សំបុក​» គឺ​ត្រូវ​។ រីឯ​អ្នក​ខ្លះទៀត បាន​អះអាងថា​សរសេរ​ជា «​សម្បុក​» ទើបត្រូវ​។ នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ទាំងពីរ​នេះ គឺ​ត្រឹមត្រូវ​ទាំងពីរ​។ អាច​សរសេរ​ជា «​សំបុក​» ឬ «​សម្បុក​» ក៏បាន​ដែរ​។ ពាក្យ​នេះ​ជា​នាម មានន័យថា លំនៅ​របស់​សត្វ​តិរច្ឆាន​ពួក​ខ្លះ (​ដែល​ក​ធ្វើឡើង​) សម្រាប់​ដាក់​ស៊ុត​, ដាក់​កូន​ឬ​សម្រាប់​ជ្រក​អាស្រ័យ​។ ឧទាហរណ៍​៖ សម្បុកចាប​, សំបុកមាន់​, សម្បុកកាត់ គឺ​សម្បុក​ដង្កូវនាង​ដែល​វា​ចោះ​កាត់ចេញ​មកជា​មេអំបៅ​ហើយ​, សម្បុកពោះ គឺ​ទំហំ​ឬ​សម្រុង​ថ្នក់​ពោះ​។ ល​៕



[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


© រក្សាសិទ្ធិដោយ thmeythmey.com