ពីនេះ ពីនោះ
ទឹកដោះខ្លា​, ខ្លែង​គង់​មានតម្លៃ​ណាស់​សម្រាប់ធ្វើ​តុទូ​
06, Apr 2016 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ទឹកដោះខ្លា គឺជា​ចុ​ល្ល​ព្រឹក្ស ឬ​ព្រឹក្ស​តូច​កម្ពស់ ៤ ទៅ​១២ ម៉ែត្រ ដុះ​ក្នុង​ព្រៃស្រោង នៃ​ឧ​ប​ទ្វី​ឥណ្ឌូចិន ជ្វា និង​ប្រទេស​ឥណ្ឌា​។ នៅក្នុង​ការ​ផ្សំ​ថ្នាំបុរាណ​ខ្មែរ គ្រូ​ផ្សំ​ថ្នាំខ្មែរ​តែង​យក​ជ័រ​រុក្ខជាតិ​នេះ​មក ព្យាបាល​ជំងឺភ្នែកក្រហម​។ ចំណែក​នៅ​ទ្វី​អ៊ឺរ៉ុប ពេទ្យ ប្រើ​ជ័រ​ដដែល​នេះ ធ្វើ​ឱសថ​ច្រើនយ៉ាង  ដូចជា​រាគ​មួល អាសន្នរោគ និង​រោគ​ហើម​គ្រឿង​រំលាយ​អាហារ​។ ទឹកដោះខ្លា ឬ ខ្លែង​គង់ គឺជា​ឈើ​ម្យ៉ាង​ដែលមាន​ពណ៌​ស  លឿង ឫ ស ផ្កាឈូក ហើយ​វា​មានតម្លៃ​ណាស់​សម្រាប់ធ្វើ​តុទូ ប្រណិតៗ​។​



[​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម​ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​]


© រក្សាសិទ្ធិដោយ thmeythmey.com