ពីនេះ ពីនោះ
តើ​ពាក្យ «​សិក្សា​នុ​សិស្ស និង សិស្សានុសិស្ស​» ត្រូវ​សរសេរ​មួយណា​ទើប​ត្រឹមត្រូវ​?
07, Apr 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​មួយចំនួន​នៅមាន​ការភ័ន្តច្រឡំ​នៅក្នុង​ការសរសេរ​ពាក្យ​ថា «​សិក្សា​នុ​សិស្ស​» ចំណែក​អ្នក​ខ្លះទៀត​សរសេរថា​«​សិស្សានុសិស្ស​» ដោយ​មិនទាន់​មានការ​ប្រាកដប្រជា​។ ប៉ុន្តែ​សម្រាប់ ពាក្យ​ទាំងពីរ​នេះ អ្នក​ដែល​សរសេរថា «​សិស្សានុសិស្ស​» ទើប​ជាការ​សរសេរ​ដោយ​ត្រឹមត្រូវ​។



​នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ថា​«​សិស្សានុសិស្ស​» មាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា សិស្ស​និង​សិស្ស​, សិស្ស​នៃ​សិស្ស​។​

[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


© រក្សាសិទ្ធិដោយ thmeythmey.com