ពីនេះ ពីនោះ
គគី​ថ្ម គឺជា​ប្រភេទ​ឈើ​ដែលមាន​តម្លៃ​ក្នុងចំណោម​ឈើ​នានា​
07, Apr 2016 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
​គគី​ថ្ម គឺជា​ឈ្មោះ​ព្រឹក្ស​(​រុក្ខជាតិ​) ធំ​មួយ​ប្រភេទ ដែលមាន​កម្ពស់​ចាប់ពី ២៥ ទៅ​៣៥​ម៉ែត្រ​។ រុក្ខជាតិ​ប្រភេទ​នេះ​ភាគច្រើន ដុះ​ក្នុងព្រៃ​ក្រាស់​លើដី​ទំនាប និង​ច្រើន​ដុះ​តាម​មាត់ទឹក ដែលមាន​ព្រៃស្រោង​។ គគី​ថ្ម ក៏​ជា​ពូជ​រុក្ខជាតិ​ដែល​ដុះ​ផ្ដុំគ្នា ប៉ុន្តែ​មិនសូវមាន​ចំនួន​ច្រើន​នោះទេ នៅ​ទ្វីបអាស៊ី​ផ្នែក​អាគ្នេយ៍ និង​អាស៊ី​ដែល​ឆ្ងាយ​ពី​សមុទ្រ ។



​ដើម គគី​ថ្ម គឺជា​ប្រភេទ​ឈើ​ល្អ​ម្យ៉ាង​ដែលមាន​សាច់​ឈើ​ជាប់​បានយូរ ហើយក៏​ជា​ប្រភេទ​ឈើ​ដែល​មានគុណ​ភាពល្អ​ក្នុង​យកមក​ធ្វើជា​ក្ដាប​ន្ទះ ក្ដារងឿ ធ្វើ​សសរផ្ទះ និង​សង​នាវា​ជាដើម​។ វា​ក៏​ជា​ប្រភេទ​ឈើ​ដែលមាន​ពណ៌​ក្រហម ឬ​សម្បុរ​ត្នោត ហើយ​ពេល​យើង​យកមកប្រើ​ប្រាស់ គឺ​សត្វល្អិត​ស៊ី​មិនបាន​៕


© រក្សាសិទ្ធិដោយ thmeythmey.com