ពីនេះ ពីនោះ
ទឹក​កែប​ប្រែ​ពណ៌ សូម​ប្រយ័ត្ន​!
07, Apr 2016 , 2:49 pm        
រូបភាព
រូបថត៖ រដ្ឋបាលខេត្តកែប
រូបថត៖ រដ្ឋបាលខេត្តកែប
ដោយ: ថ្មីៗ

​កំណាព្យ​បទ ពាក្យ​៨



-​កែប​បរិសុទ្ធ​ដែនសមុទ្រ​ខ្មែរ​    ​    ​    ​ឥឡូវ​ស្រាប់តែ​ជូ​ប​រឿង​សៅហ្មង​
​ទឹក​ចាប់​ប្រែ​ពណ៌​ភ័យញ័រ​ប្អូន​បង​    ​    ​បង្គា​បង្កង​ក្តាម​ផង​អាច​គ្រោះ​។​

-​ខាង​បរិស្ថាន​បានបង្ហាញ​ច្បាស់​    ​    ​កុំ​លេង​ផ្តេសផ្តាស​ទឹក​នៅ​ទីនោះ​
​ក្មេង​ចាស់​ប្រុស​ស្រី​ត្រូវ​ប្រយ័ត្ន​ខ្ពស់​    ​    ​គ្រឿង​ហូប​ទីនោះ​ក៏​អាច​គ្រោះ​ដែរ​។​

-​ដឹង​រឿង​នេះហើយ​កុំ​ឡើយ​បំពាន​    ​    ​កុំ​ចេះតែ​ហ៊ាន​បំភាន់​បង្វែរ​
​អ្នកលក់​អ្នកទិញ​ទូទាំង​ស្រុក​ខ្មែរ​    ​    ​មិនគួរ​ព្រោះតែ​ចំណេញ​ភ្លេច​គិត​។​

-​ទាំង​អ្នក​ចែកចាយ​ដឹក​រាយ​ចាត់ចែង​    ​គួរ​ចេះ​គិតក្រែង​ដល់​គ្រោះ​ជីវិត​
​អ្នក​ហូប​ក្មេង​ចាស់​នៅ​ទី​ឆ្ងាយ​ជិត​    ​    ​ដឹង​រឿង​គ្រោះ​ពិត​កុំ​ចែក​បន្ត​។​

-​ចប់​កាព្យ​រឿង​កែប​ខ្ញុំ​សង្ខេប​ចែក​    ​    ​រឿង​កាព្យ​មាន​ប្លែក​ស្អែក​អាចមាន​ត​
​ការពារ​ជាមុន​នោះ​ទើប​ហៅ​ល្អ​    ​    ​អ្នកមាន​អ្នកក្រ​ធ្វើបាន​ដូចគ្នា ៕​    ​    ​    ​
​    ​    ​

Tag:
 កំណាព្យ
© រក្សាសិទ្ធិដោយ thmeythmey.com