ពីនេះ ពីនោះ
ភរិយា​ល្អ ត្រូវមាន លក្ខណៈសម្បត្តិ​អ្វីខ្លះ​?
07, Apr 2016 , 3:21 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ប្រពន្ធ​ល្អ តែងតែ​ធ្វើ​ឲ្យ​ប្តី រីករាយ​សប្បាយចិត្ត​។ ងារ​ជា​ប្រពន្ធ​ល្អ មិនមែន​ងាយស្រួល​ធ្វើ​ឡើយ ប៉ុន្តែ បើ​អ្នក​ចង់ វា​ក៏​មិន​ពិបាក​ដែរ​។ បើ​អ្នកធ្វើ​ល្អ ចំពោះ​ស្វាមី​របស់​អ្នក ពិតណាស់ គេ​ប្រាកដជា​ស្រឡាញ់ និង​ថ្នាក់ថ្នម​អ្នក ជាង​អ្នក​ស្រឡាញ់​គេ​ទៅទៀត​។​


 
​ចង់ដឹង​ពី​វិធីសាស្ត្រ ដើម្បី​ធ្វើ​ឲ្យ ស្វាមី​របស់​អ្នក រីករាយ​មែន​ទេ​? ចូរ​ស្វែងរក​គុណសម្បត្តិ​របស់​អ្នក តាមរយៈ​គន្លឹះ​ខាងក្រោម​នេះ ៖
 
១. ធ្វើជា​មនុស្ស​រួសរាយ រីករាយ និង​សប្បាយចិត្ត​
​បើ​ចង់​ឲ្យ​ប្តី​អ្នក​ស្រឡាញ់ អ្នក​ត្រូវ​បង្ហាញ​នូវ​កាយវិការ​រាក់ទាក់ រួសរាយ និង​មិន​មើលងាយ​ប្តី​។ ព្យាយាម​យកចិត្តទុកដាក់ និង​បំពេញចិត្ត​ស្វាមី​ខ្លួន ជាពិសេស ពេល​គេ​ជួប​ទុក្ខលំបាក​។​
 
២. គោរព​ប្តី​
​បើ​អ្នក​ចង់​ឲ្យ​ប្តី​គោរព អ្នក​ត្រូវគោរព​ប្តី​វិញ​ដែរ​។ ជា​ប្តី​ម្នាក់ ពិតណាស់ គេ​មិន​ចង់​ឲ្យ​ប្រពន្ធ មើលងាយ ឬ​បង្ហាញ​កាយវិការ មិន​សមរម្យ​ណាមួយ ចំពោះ​មិត្តភក្តិ ឬ​ក្រុមគ្រួសារ​គេ​ឡើយ​។​
 
៣. ទំនាក់ទំនង​
​ទំនាក់ទំនង គឺជា​កូនសោរ​សំខាន់ សម្រាប់​ជីវិត​គូ ដូច្នេះ អ្នក​ត្រូវ​ចេះ​បើកទូលាយ កុំ​លាក់លៀម និង​សួរ​នូវ​អ្វីដែល​ឆ្ងល់​។ ភាពស្មោះត្រង់ ក៏​ជា​ដង្ហើមរស់ របស់​អាពាហ៍ពិពាហ៍​។​
 
៤. គាំទ្រ
​ក្នុងនាម​ជា​ប្រពន្ធ អ្នក​ត្រូវ​ចេះ​គាំទ្រ ការសម្រេចចិត្ត និង​ការងារ​របស់​ស្វាមី ប៉ុន្តែ អ្នក​ក៏ត្រូវ​ស្វែងយល់ អំពី​រឿងហេតុ​នោះ ឲ្យ​បានច្បាស់លាស់​ដែរ​។ ហើយ​បើ​អ្នក​យល់ថា មិន​សមរម្យ អ្នក​អាច​ពន្យល់​ប្រាប់​ស្វាមី ដោយ​សន្សឹមៗ និង​ចិត្ត​ត្រជាក់ មិនមែន​ប្រកែក យកឈ្នះ​ឡើយ ទោះបីជា​អ្នក ត្រូវ​ក៏ដោយ​។​
 
៥. កុំ​និយាយ​ច្រំ​ដែល​
​មនុស្ស​ប្រុស​ស្អប់​បំផុត គឺ​ការនិយាយ​ច្រំ​ដែល ម្តង​ហើយ​ម្តងទៀត​។​
 
៦. ផ្តល់​កន្លែង​ទំនេរ ឬ​ពេលវេលា​ផ្ទាល់ខ្លួន​
​អ្នក​មិនចាំបាច់ ដើរ​តាម​ប្តី​រហូត​នោះទេ​។ ស្វាមី​អ្នកមាន​គ្រួសារ មាន​មិត្តភក្តិ និង​មិត្ត​រួមការ​ងារ ដូច្នេះ ចូរ​ផ្តល់​ពេលវេលា​ខ្លះ សម្រាប់​ស្វាមី ដើម្បី​រីករាយ ជាមួយ​គ្នីគ្នា​របស់គេ​ផង​។ ហើយ​អ្នក​ក៏​ដូច្នេះ​ដែរ​។​
 
៧. រឿង​លើ​គ្រែ គួរតែ​ឥតខ្ចោះ​
​ជីវិត​សិច ដូច​ជីវិត​ស្នេហា បើកាលណា​ធ្លាក់ចុះ​ហើយ ធានាថា រឿងរ៉ាវ​គ្រួសារ អាច​នឹង​កើតឡើង គ្រប់ពេលវេលា​ទាំងអស់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh 

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com