ជាតិ
​​​ន​យោ​បាយ​ជាតិ​
​ឆ្នាំ ២០១៣ CPP ត្រូវ​មួយ​កំផ្លៀង ហើយ​បើ​ត្រូវ​មួយ​កំផ្លៀង​ទៀត​នឹង​ស្លាប់
08, Apr 2016 , 11:00 am        
រូបភាព
ដោយ:
 
​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា លោក ប៊ិន ឈិន បានស្នើ​ឲ្យ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ខំប្រឹង​កែប្រែ ដើម្បី​ទទួលបាន​សំឡេងគាំទ្រ​ពី​ប្រជាពលរដ្ឋ​ខ្លាំង​ឡើងវិញ ជាង​ឆ្នាំ ២០១៣ កន្លងទៅ​។ លោក ប៊ិន ឈិន បាន​លើកយក​ប្រសាសន៍​របស់​សម្តេចនាយក​រដ្ឋមន្ត្រី មក​ប្រាប់​មន្ត្រី​ដែល​បាន​ចូលរួម​ពិធី​ផ្ទេរតំណែង​លោក ស៊ុន ចាន់ថុល មកកាន់​តួនាទី​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​រសៀល​ថ្ងៃទី ០៦ ខែមេសា​ថា   គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​មួយ​កំផ្លៀង​ដោយ​ទទួលបាន​សំឡេងគាំទ្រ​តែ ៦៨ កៅអី កាលពី​ឆ្នាំ ២០១៣ ហើយ​នៅពេល​បោះឆ្នោត​ខាងមុខ បើ​គណបក្ស​នេះ ត្រូវ​តែមួយ​កំផ្លៀង​ទៀត គឺ​បានតែ ៦០ ឬ ៦១ កៅអី គណបក្ស​នេះ នឹង​ស្លាប់​។​


​លោក​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ មានជំនឿថា ប្រសិនបើ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា កែប្រែ និង​ធ្វើ​ល្អ​បាន នឹងមិន​ទទួលបាន​លទ្ធផល​ដូច​ឆ្នាំ ២០១៣ នោះទេ​។​
​សូម​ស្តាប់​សំឡេង​លោក ប៊ិន ឈិន ខាងក្រោម​៖





 

Tag:
 CPP
 ​ប៊ិន ឈិន
© រក្សាសិទ្ធិដោយ thmeythmey.com