អន្តរជាតិ
ភោជនីយដ្ឋាន «ដុំលាមក» នៅសេអ៊ូល កាន់តែមានការទាក់ទាញខ្លាំង
09, Apr 2016 , 7:59 pm        
រូបភាព
ដោយ: ធីតា
 
ភោជនីយដ្ឋាន «Ddo-Ong Cafe» ដែលមានន័យថា «ដុំលាមក» នោះ ត្រូវបានបង្កើតឡើងនៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងដោយរាល់ការតុបតែងនៅក្នុងហាង តាំងពីពែង នំ និង ក្រែមដែលដាក់ក្នុងកាហ្វេដើម្បីលម្អនោះ ក៏សុទ្ធតែពាក់ព័ន្ធនឹងរូបភាពនៃលាមកទាំងអស់។

 
នៅក្នុងភោជនីយដ្ឋាន «Ddo-Ong Cafe» គេឃើញមានផើងផ្កាជាបង្គន់នោមសម្រាប់បុរស ឯរូបភាពនៅលើជញ្ជាំងវិញ គឺជារូបភាពនំដុំលាមក និងរូបបង្គន់តែម្តង។ បើតាមការផ្សាយរបស់ Daily Mail រាល់ភេសជ្ជៈទាំងអស់ត្រូវបានបម្រើដោយដាក់ក្នុងពែង ដែលច្នៃជារូបបង្គន់កាច់ទឹក។ 
 
Lexi ជាអ្នកថតរូបជនជាតិអាមេរិកដែលរស់នៅក្រុងសេអ៊ូលបាននិយាយពីបទពិសោធន៍របស់ខ្លួននៅក្នុងហាងកាហ្វេនេះថា៖ « ខ្ញុំមានអារម្មណ៍មិនសូវស្និទ្ធប៉ុន្មានទេ នៅពេលដែលផឹកកាហ្វេក្នុងពែងរាងចានបង្គន់នោះ។ តែអ្វីដែលសំខាន់ គឺខ្ញុំបានរូបថតប្លែកៗនៅទីនោះ »។
 
តាមពិតទៅ ហាងកាហ្វេដុំលាមកនេះមិនមែនជាគំនិតបង្កើតថ្មីអ្វីនោះទេ។ ហាងនេះបានយកតម្រាប់តាមភោជនីយដ្ឋាន Modern Toilet នៅទីក្រុងតៃវ៉ាន់ ដែលបានរកឃើញគំនិតតែងលម្អពាក់ព័ន្ធនឹងដុំលាមកមុនគេ។ ហាង Modern Toilet នេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០៤ ។ ហាងនេះបានទទួលជោគជ័យ ហើយក៏បានពង្រីកសាខារហូតដល់ជាង ១២ នៅទូទាំងទ្វីបអាស៊ី៕
 
 

Tag:
 ប្លែក
  កូរ៉េខាងត្បូង
  សេអ៊ូល
© រក្សាសិទ្ធិដោយ thmeythmey.com