ពីនេះ ពីនោះ
តើប្រធានាធិបតីទី៤៣របស់អាមេរិក មានទស្សនវិជ្ជាអ្វីខ្លះ?
10, Apr 2016 , 7:39 am        
រូបភាព
ដោយ:
 
ភ្នំពេញ៖ លោក George W. Bush គឺជាប្រធានាធិបតីទី៤៣របស់អាមេរិក។ លោកកាន់តំណែងបាន២អាណត្តិ គឺចាប់ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៩។ តើលោកមានទស្សនៈអ្វីខ្លះ?


 
- ប្រជាពលរដ្ឋគ្រប់រូបត្រូវមានកាតព្វកិច្ចមើលថែទាំកូន និងហ្វឹកហាត់ពួកគេឲ្យចេះទទួលខុសត្រូវ ស្គាល់ល្អស្គាល់អាក្រក់ ព្រោះចរិតនិស្ស័យរបស់ពួកគេ គឺជាការចង្អុលបង្ហាញដល់ជោគវាសនា របស់ប្រទេសយើងនាពេលអនាគត។  
 
- ការមកអង្គុយអានសៀវភៅកម្រាស់៥០០ទំព័រ ដែលនិយាយអំពីនយោបាយរបស់រដ្ឋាភិបាល ឬពីទស្សនវិជ្ជា ឬរឿងអ្វីផ្សេងៗ ក៏ដោយនោះ គឺជាអ្វីដែលខ្ញុំមិនចូលចិត្តទាល់តែសោះ។
- កិច្ចការរបស់នីតិបញ្ញត្តិ គឺការសរសេរច្បាប់។ ចំណែកកិច្ចការរបស់ថ្នាក់ដឹកនាំ គឺការស្រាយបំភ្លឺច្បាប់។ 
- ខ្ញុំមិនមែនជាមនុស្សសន្យាអ្វីមួយ ហើយបែរជាមិនធ្វើតាមពាក្យសម្តីនោះទេ។ ខ្ញុំមិនជឿថា ការតម្រង់ចុងកាណុង សុទ្ធតែបាញ់ត្រូវគ្រប់គ្រាប់នោះឡើយ។ …  
ដកស្រង់៖ «វាចាមាសពីសេតវិមាន» រៀបរៀងដោយ គឹម ចាន់ណា
 

Tag:
 George W.Bush
© រក្សាសិទ្ធិដោយ thmeythmey.com