ជាតិ
​​​ន​យោ​បាយ​ជាតិ​
នាយករដ្ឋមន្រ្តី ចង់​​ឲ្យ​មាន​ការ​​រួបរួមគ្នា និងឈប់លាបពណ៌គ្នា
10, Apr 2016 , 9:33 am        
រូបភាព
ដោយ:
ប្រមុខគណបក្សប្រជាជនកម្ពុជា ហាក់​ព្រួយបារម្ភខ្លាំងណាស់ចំពោះនយោបាយលាបពណ៌គ្នានៅក្នុងប្រទេសកម្ពុជា។ សម្តេច នាយករដ្ឋមន្រ្តី បានចំអកឲ្យ​អ្នកនយោបាយ​បក្សមួយចំនួន ដែលលាបពណ៌សកម្មជន​ខ្លួន​​ថា ជាយួននៅពេល​ដែលសកម្មជន​គណបក្ស​នោះ លែងគាំទ្រ ឬដើរចេញ​ពី​គណបក្ស​​។ នាយក​រដ្ឋមន្រ្តី​ច្រើនទសវត្សរ៍រូបនេះ  យល់ថា​ នយោបាយ​លាបពណ៌គ្នានេះ ​ មានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ជាតិ​។ «បើជាតិមានមនុស្សធុន​នេះ ជាតិយើង​វាយគ្នារហូត​»។ សម្តេចមានប្រសាសន៍ដូច្នេះ នៅក្នុងពិធី​ប្រគល់​រង្វាន់​ដល់​យុវជន​ដែល​ជាប់​ជ័យ​លាភី​តាមហ្វេសប៊ុក​នៅវិមានសន្តិភាព ហើយក៏អំពាវនាវយ៉ាងនេះថា៖«យល់ល្អរួបរួមគ្នាទៅ.... ព្រោះមនុស្សត្រូវការស៊ីបាយដូចគ្នា​»។



សូមស្តាប់​ប្រសាសន៍របស់​សម្តេច ហ៊ុន សែន ដែលថ្លែង​នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៦ នេះ៖








© រក្សាសិទ្ធិដោយ thmeythmey.com