ពីនេះ ពីនោះ
១០​ចំណុច នៃ​គំនិត​បដិវត្តន៍​របស់​ស្ថាបនិក​ទ្រឹស្តី​កុំមុយនីស្ត
10, Apr 2016 , 7:20 pm        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ លោក Karl Marx ជា​ទស្សនវិទូ​ជនជាតិ​អាឡឺម៉ង់ និង​ជា​ស្ថាបនិក​ទ្រឹស្តី​កុំមុយនីស្ត ដ៏​មាន​ឥទ្ធិពល​បំផុត​។ សៀវភៅ​ក្រហម​របស់លោក បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ ហើយ​មេដឹកនាំ​ប្រទេស​ជាច្រើន បាន​យកគំនិត​របស់លោក​ម​ក​អនុវត្តន៍​។ តើ​ទ្រឹស្តី​បដិវត្តន៍​សំខាន់ៗ របស់លោក មាន​អ្វីខ្លះ​?


 
- ការលុបចោល​ទ្រព្យសម្បត្តិ​ដីធ្លី ពោល គឺ​យក​ដី​របស់​គហបតី ដើម្បី​ចែកជូន​ប្រជាជន​
-  បង្កើន​ពន្ធ​ឲ្យ​ច្រើន ឬ​កម្រិត​ចំណូល​ពន្ធ​
- ការលុបបំបាត់​សិទ្ធិ​ទទួល​កេរ្តិ៍មរតក​ទាំងអស់​
- រឹបអូស​ទ្រព្យសម្បត្តិ​ពួក​ប្រឆាំង និង​និរទេស​ពួកគេ​
- ឥណទាន ត្រូវ​ប្រមូលផ្តុំ​ក្នុង​រដ្ឋ​តាមរយៈ​ធនាគារជាតិ ហើយ​ទុន​រដ្ឋ ត្រូវ​កាន់​ផ្តាច់មុខ​តែឯង​
- ប្រមូលផ្តុំ​មធ្យោបាយ​គមនាគមន៍ និង​ដឹកជញ្ជូន​នៅក្នុង​ដៃ​របស់​រដ្ឋ​
- ពង្រីក​រោងចក្រ និង​ឧបករណ៍​ផលិតកម្ម ដែលមាន​រដ្ឋ ជា​អ្នក​ដាំ​ដុះ​លើដី​ទំនេរ​ជាទូទៅ ឲ្យ​ស្របតាម​ផែនការ​រួម​។ 
- គួបផ្សំ​កសិកម្ម​ជាមួយ​ឧស្សាហកម្ម​កែច្នៃ និង​លុបបំបាត់​ជា​បណ្តើរៗ​នូវ​ភាពខុសគ្នា​រវាង​ទីក្រុង និង​ជនបទ ដោយ​បែងចែក​ប្រជាជន​នៅក្នុង​ប្រទេស​ឲ្យ​បាន​ស្មើភាព​គ្នា​។ 
- ទទួលខុសត្រូវ​ស្មើគ្នា​ចំពោះ​ពលកម្ម​ទាំងអស់​។ 
- នៅក្នុង​សាលា​រដ្ឋ ត្រូវ​អប់រំ​កុមារ​ដោយ​ឥតគិតថ្លៃ​។ លុបបំបាត់​រោងចក្រ​ប្រើប្រាស់​កម្លាំង​ពលកម្ម​កុមារ​៕  
 
​ដកស្រង់​៖ «​ប្រវត្តិ​ទស្សនវិជ្ជា​នយោបាយ​»​រៀបរៀង​ដោយ​សាស្ត្រាចារ្យ ជេ​ត ហុ​ល​
 

Tag:
 Karl Marx
© រក្សាសិទ្ធិដោយ thmeythmey.com