ជាតិ
ស្ពាន​ជ្រោយចង្វា​នឹង​ជួសជុល​ពី​ម៉ោង​១០​យប់​ថ្ងៃនេះ​រហូតដល់​ម៉ោង​៦​ព្រឹក​ថ្ងៃទី​១១
10, Apr 2016 , 3:15 pm        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ ស្ពាន​មិត្តភាព​កម្ពុជា ជប៉ុន (​ស្ពាន​ជ្រោង​ចង្វា​ទី ១ ) នឹង​ជួសជុល​ដោយ​អ៊ុត​កៅស៊ូ ចាប់ពី​ម៉ោង​១០​យប់ ថ្ងៃទី​១០ ខែមេសា រហូតដល់​ម៉ោង​៦​ព្រឹក​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៦​។ នេះ​បើ​យោងតាម​លិខិត​ជូនដំណឹង របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ដែល​បាន​ចុះផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៦​នេះ​។  

​លិខិត​ជូនដំណឹង​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់ថា ក្នុង​ដំណើរការ​នៃ​ការជួសជុល​អ៊ុត​កៅស៊ូ ក្រសួង​អនុញ្ញាត​ឲ្យ​ធ្វើចរាចរ​បាន​មួយ​ខ្សែ​យានយន្ត​លើ​កម្រាល​ស្ពាន​នេះ​។ លិខិត​ជូនដំណឹង​ដដែល​បានបញ្ជាក់​បន្ថែម​បែបនេះ​ថា ៖ «​ក្រសួង​នឹងធ្វើ​ការជួសជុល​អ៊ុត​កៅស៊ូ​ជា​បណ្តោះអាសន្ន លើ​កម្រាល​ស្ពាន​ជ្រោយចង្វា​តាម​ទីតាំង​មួយចំនួន ខណៈ​ក្រសួង​កំពុង​រង់ចាំ​គម្រោង​ជួសជុល​ស្ពាន​នេះ​»​។ 
 
​លើសពីនេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សុំ​ឲ្យ​សា​ធារ​ជន​យោគយល់​អធ្យាស្រ័យ ចំពោះ​ការរំខាន​ដែល​អាចធ្វើ​ឲ្យ​ស្ទះចរាចរណ៍​ក្នុងពេល​ដំណើរការ​ការដ្ឋាន​៕    

Tag:
 ស្ពាន​ជ្រោង​ចង្វា
© រក្សាសិទ្ធិដោយ thmeythmey.com