ពីនេះ ពីនោះ
កំណាព្យ៖ គួរ​ជៀស​គ្រឿងញៀន​
11, Apr 2016 , 11:25 am        
រូបភាព
ដោយ: ថ្មីៗ
(​បទ កាកគតិ​)

១.​គួរ​ជៀស​គ្រឿងញៀន​ ​កញ្ឆា​អាភៀន​ ​ម៉ា​ទឹកកក​ក្ដី​
​ព្រោះ​វា​ធ្វើ​ឲ្យ​ ​បងប្អូន​ប្រុស​ស្រី​ ​បាត់បង់​ស្មារតី​
​ប្រឈម​គ្រោះថ្នាក់​។​


 
២.​គួរ​ជៀស​គ្រឿងញៀន​ ​ទាំងឡាយ​ដែលមាន​ ​ថ្នាំ​ហឺត ជក់ ចាក់​
​កុំ​ចង់​សាកល្បង​ ​ព្រោះ​ជា​ច្រវាក់​ ​បើសិន​ហ៊ាន​សាក​
​ដូច​ធ្លាក់​នរក​។​
 
៣.​គួរ​ជៀស​គ្រឿងញៀន​ ​កុំ​យក​ខ្លួន​បៀ​ន​ ​តាម​គេ​ពង្វក់​
​ដើរ​តាម​បាបមិត្ត​ ​ចាញ់ល្បិច​អ្នកលក់​ ​នាំ​ឲ្យ​យើង​ឈ្លក់​
​ភ្លេច​អស់សាលា​។​
 
៤.​គួរ​ជៀស​គ្រឿងញៀន​ ​វា​គ្មាន​វិញ្ញាណ​ ​តែ​ពិត​ឫស្យា​
​បំផ្លាញ​ជីវិត​ ​បំផ្លាញ​គ្រួសារ​ ​សង្គម​ខេមរា​
​អាប់ឱន​កិត្តិយស​។​
 
៥.​គួរ​ជៀស​គ្រឿងញៀន​ ​យក​ពេល​ខំរៀន​ ​ខំធ្វើការ​ជួស​
​ទើប​នាំ​ជីវិត​ ​ឲ្យ​បាន​ខ្ពង់ខ្ពស់​ ​មានទ្រព្យ​មានយស​
​សង្គម​ថ្លៃថ្លា​៕
 
និពន្ធ​ដោយលោក៖ ទី សារឿន​ ​០២-០៤-២០១៦

Tag:
 កំណាព្យ
© រក្សាសិទ្ធិដោយ thmeythmey.com