ជាតិ
ពីនេះ ពីនោះ
ពាក្យ​«​សង្ក្រាន្ត​»​មាន​អត្ថន័យ​ដូចម្តេច​?
14, Apr 2016 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ជាច្រើន​មិនបាន​ដឹង និង​យល់​ពី​អត្ថន័យ​នៃ​ពាក្យ​«​សង្ក្រាន្ត ឬ​សង្ក្រាន្តិ​»​នេះឡើយ​។ យោងតាម​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពី​អត្ថន័យ​នៃ​ពាក្យ​«​សង្ក្រាន្ត​»​យ៉ាង​ដូច្នេះ​ថា​៖ ជា​ដំណើរ​ឃ្លាត​ចាក​ទី​, ការឈាន​ចូលដល់​, ដំណើរ​ដែល​ព្រះអាទិត្យ​ចរ​ចូល​ដល់ទី​ចួប​មួយ​ជុំ​រាសិចក្រ គឺ​ដំណើរ​ដែល​ដើម និង​ចុង​នៃ​រាសិចក្រ​ចួប​គ្នា​ពេញ​គ្រប់​ជាមួយ​ឆ្នាំ (​ជា​ដំណើរ​ដាច់​ឆ្នាំ​ចាស់​ផ្លាស់​ឆ្នាំ​ថ្មី​)​។



ពិធី​ចូលឆ្នាំថ្មី សង្ក្រាន្ត​មាន​បី​ថ្ងៃ គឺ​ថ្ងៃទី​១ ជា​ថ្ងៃ​ចូលឆ្នាំ​, ថ្ងៃទី​២ ជា​ពារ​កណ្តាល ឬ​ហៅថា វ័ន​បត (​ថ្ងៃ​ខ្វាក់​), ថ្ងៃទី​៣ ជា​ពារ​ឡើងស័ក គឺ​ផ្លាស់​ស័ក​ថ្មី​នៅថ្ងៃនេះ​ឯង (​ថ្ងៃ​សង្ក្រាន្ត ឬ​ពិធី​សង្ក្រាន្ត​)៕

[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


Tag:
 ចូលឆ្នាំខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com