ជាតិ
សង្គមជាតិ
អ្នក​កើត​ឆ្នាំវក​ទំនាយ​ថា​៖ មនុស្ស​ប្រុស​«​មាន​លាភ​» មនុស្ស​ស្រី​«​ជួប​គ្រោះ​»
14, Apr 2016 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ
បើជា​មនុស្ស​ប្រុស​ទំនាយ​ថា​៖ ក្នុងឆ្នាំនេះ ជា​ឆ្នាំ​ដែល​ជោគ​លាភ​មុខជា​នឹងមាន​មកដល់​លោកអ្នក ហើយ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វី​នឹង​បានសម្រេច​ជា​ដរាប មិត្តភក្តិ ឬ​នាយ​ចៅហ្វាយនាយ​ជាធំ​ប្រុង​ទំនុកបម្រុង​ដល់​អ្នក តែ​ថា​រឿង​ដែល​អ្នក​ត្រូវ​ប្រិតប្រៀប​ខ្លួន​ជានិច្ច គឺ​កុំ​បេះបួយ​នាំ​រឿង​ពី​ឯនេះ​ទៅ​និន្ទា​ឲ្យ​អ្នក​ឯនោះ​ឮ ឬ​ដឹង បើ​អ្នក​បាន​តម​ប្រា​ដក​ក្នុង​ហេតុភេទ​បែបនេះ​បាន​ឈ្មោះថា ខ្លួន​អ្នក​បាន​ដោះស្រាយ​ពី​ការបែកបាក់​រវាង​មេត្រីភាព​។​



​បើជា​មនុស្ស​ស្រី​ទំនាយ​ថា​៖ ក្នុងឆ្នាំនេះ ជា​ឆ្នាំ​ដែល​ជតារាសី​របស់​អ្នក​ពុំប្រសើរ​ទេ ជា​គ្រោះ​កម្ម​កាច​សាហាវ​ណាស់ លោកអ្នក​តោង​តែ​កុន​ប្រើ​សេចក្តី​ពិនិត្យ​ពិ​ច្ឆ័​យ​ឲ្យ​ល្អិតល្អន់​បន្តិច សូម្បីតែ​អ្នក​ដែល​ធ្លាប់​រាប់រក​អ្នក​យ៉ាងណា ឬ​អ្នកធ្វើការងារ​រួម​នឹង​គេ អ្នក​កុំ​សង្ឃឹម​ឡើយ​ថា​នឹង​បាន​កម្រៃ​ផល​ពី​វង់ការ​បែប​នោះ​ឲ្យ​សោះ​ពុំនោះ​នឹង​បណ្តាលហេតុ​ពី​ក្រុមគ្រួសារ​មាន​ភ័យព្រួយ​ឈឺ​ថ្កាត់ ឬក៏​មានរឿង​ទំនាស់​ពី​មនុស្ស​បម្រើការ​ក្នុង​លំនៅ​ឋា​ន​។

រីឯ ការងារ​ប្រចាំជីវិត​របស់​អ្នក ឬ​សេចក្តី​ស្និទ្ធស្នាល​របស់​អ្នកនឹង​ផ្តល់​ផល​ជា​អសារ​ឥត​ការ​ដល់​អ្នក​វិញ បើ​អ្នក​ចង់​បន្ធូរបន្ថយ​អាប់​បែបនេះ អ្នក​ត្រូវ​ខំ​ខ្នះខ្នែង​ដោយ​ប្រើ​សេចក្តី​ឆ្លៀវឆ្លាត និង​សេចក្តី​អង់អាច​ឲ្យ​គ្រប់​ឲ្យ​គ្រប់​កម្លាំង ទើប​អ្នក​បាន​ប្រាស់ចាក​ផុតពី​វិបត្តិ​ទាំងអស់នេះ​ទៅ​ខ្លះៗ​៕

​ប្រភព​៖ សៀវភៅ​មហាសង្ក្រាន្ត ឆ្នាំ វក អដ្ឋស័ក (​ព​.​ស​.២៥៦០-​គ​.​ស​.២០១៦)



Tag:
 ចូលឆ្នាំខ្មែរ
  ឆ្នាំវក
© រក្សាសិទ្ធិដោយ thmeythmey.com