អន្តរជាតិ
អតិថិជន ជិត​២០​ម៉ឺន​នាក់​ទទួល​ការពិនិត្យ និង​ព្យាបាល ​ពី​មន្ទីរ​ព្យាបាល​ធ្មេញ​បស្ចិម ក្នុង​រយៈពេល​១៧​ឆ្នាំ​
11, Apr 2016 , 3:39 pm        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ​- ក្នុង​ពិធីជប់លៀង​អបអរសាទរ ខួប​១៧​ឆ្នាំ​របស់​មន្ទីរ​ព្យាបាល​ធ្មេញ​បស្ចិម លោក​ទន្ត​បណ្ឌិត ចាប ឫទ្ធី ក្រុមប្រឹក្សាភិបាល បាន​បញ្ជាក់ថា ចាប់ពី​ឆ្នាំ​១៩៩៩​មក មន្ទីរ​ព្យាបាល​ធ្មេញ​បស្ចិម​បាន​ពិនិត្យ និង​ព្យាបាល​ជូន​អ្នកជំងឺ​ជិត​២០​ម៉ឺន​នាក់ ក្នុងនោះ​អ្នកជំងឺ​បរទេស​២៦​ភាគរយ​។



​លោក​បាន​បន្តទៀតថា​៖ មន្ទីរ​ព្យាបាល​ធ្មេញ​បស្ចិម ដែលជា​មន្ទីរ​ព្យាបាល​ធ្មេញ​ធំជាងគេ​នៅ​កម្ពុជា ដែល​ដំបូង​ចាប់ផ្តើម​ពី​កៅអី​ធ្មេញ​តែមួយគត់ បច្ចុប្បន្ន​មាន​កៅអី​ធ្មេញ​រហូតដល់​៥០ មាន​ទីតាំង​ធំៗ​បួន​នៅ ភ្នំពេញ និង​ខេត្តសៀមរាប មាន​បុគ្គលិក​បំពេញការងារ ១៤៦​នាក់ និង​ទន្ត​បណ្ឌិត​ខ្មែរ បរទេស​៣៥​នាក់​។ លើសពីនេះ​បស្ចិម ត្រូវបាន​ទទួលស្គាល់​គុណភាព​លំដាប់​អន្តរជាតិ ISO 9001-2008 ពី​ចក្រភព​អង់គ្លេស​កាលពី​ឆ្នាំ​២០១១​។ លោក​ទន្ត​បណ្ឌិត ចាប ឫទ្ធី បាន​ថ្លែងអំណរគុណ ចំពោះ​អតិថិជន​ដែល​តែងតែ​គាំទ្រ និង​មាន​ទំនុកចិត្ត​មកកាន់​មន្ទីរ​ព្យាបាល​ធ្មេញ ដែល​ការគាំទ្រ និង​ទំនុកចិត្ត​នេះ គឺជា​កត្តា​រួមចំណែក​ក្នុងការ​បង្កើត​ភាពជោគជ័យ​ក្នុង​រយៈពេល​១៧​ឆ្នាំនេះ ហើយ​យើង​ប្តេជ្ញា​នឹង​បន្ត​ផ្តល់ជូន​អតិថិជន​ទាំងអស់​នូវ​គុណភាព​ខ្ពស់ អនាម័យ​ល្អ និង​សេវាកម្ម​ឈានមុខ ក៏ដូចជា​លើកមុខ​មាត់​វិស័យ​សុខភាព​មាត់​ធ្មេញ​នៅ​កម្ពុជា​។​


​ដើម្បី​អបអរសាទរ​គំរប់​ខួប​១៧​ឆ្នាំ និង​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ​ខ្មែរ​នេះ មន្ទីរ​ព្យាបាល​ធ្មេញ​បស្ចិម បានផ្តល់​ជូន​ពិសេស ការពិនិត្យ​សុខភាព​មាត់​ធ្មេញ ដោយ​ឥតគិតថ្លៃ ប​ញ្ជុះ​តម្លៃ​៥០​ភាគរយ​សម្រាប់​ការសំអាត​ធ្មេញ  ការផ្តល់ជូន​ពិសេស​នេះ ចាប់ផ្តើម​ពីថ្ងៃ​ទី​១ ដល់ ៣០ ខែមេសា ឆ្នាំ​២០១៦ នេះ នៅ​គ្រប់​សាខា​ទាំងអស់​របស់​មន្ទីរ​ព្យាបាល​ធ្មេញ​បស្ចិម​។






(​អត្ថបទ​ពាណិជ្ជកម្ម​)​

© រក្សាសិទ្ធិដោយ thmeythmey.com