ជាតិ
ចរាចរណ៍​នៅ​អង្គរ​ចាប់ផ្តើម​ស្ទះ​បណ្តើរៗ​
11, Apr 2016 , 4:55 pm        
រូបភាព
​សៀមរាប​៖ គិត​ត្រឹម​ថ្ងៃទី​១១ មេសា​នេះ គឺ​នៅសល់​ត្រឹម​មួយទៀត​តែប៉ុណ្ណោះ ដែល​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ នឹង​ចូល​មកដល់​។ កម្មវិធី​អង្គរ​សង្ក្រាន្ត ដែល​រៀបចំ​ដើម្បី​អបអរ​បុណ្យចូលឆ្នាំថ្មី នៅ​រមណីយដ្ឋាន​អង្គរវត្ត ក៏​នឹង​មកដល់​ដូចគ្នា​។ បើទោះជា​ការដ្ឋាន​មួយចំនួន​នៅ​មិនទាន់​រួចរាល់​ជា​ស្ថាពរ​ក៏ដោយ ហើយ​កម្មវិធី​អង្គរ​សង្ក្រាន្ត​មិនទាន់​លេចចេញ​ជា​រូបរាង​ក៏​មែនពិត ប៉ុន្តែ​គេ​សង្កេតឃើញ​មាន​ប្រជាជន​ខ្មែរ​ឆ្ងាយ​ជិត​ជាច្រើន បានធ្វើ​ដំណើរ​មក​កម្សាន្ត​នៅ​រមណីយដ្ឋាន​អង្គរ​ទៅហើយ​។​



​នៅ​ថ្ងៃទី​១១ មេសា​នេះ រមណីយដ្ឋាន​អង្គរ​ចាប់ផ្តើម​មានការ​កកស្ទះ​ដោយ​កន្លែង​ទៅហើយ​។ ទំនងជា​ខ្លោងទ្វារ​មាន​ភាព​ទាក់ទាញ និង​ដែល​បាន​ចែករំលែក​តៗ​គ្នា​បានឃើញ ការដ្ឋាន​ភូមិ​ខ្ញុំ និង​ការតុបតែង​ទីតាំង​ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៦​នេះហើយ​ទើប​ឲ្យ​មាន​អ្នកធ្វើដំណើរ​មក​ទស្សនា មុន​ព្រឹត្តិការណ៍​ចាប់ផ្តើម​នៅ​ថ្ងៃទី​១៣ ខាងមុខ​។ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៦ គឺ​នឹង​រៀបចំឡើង​រយៈពេល​៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៦ មេសា ឆ្នាំ​២០១៦ ។ ក្នុងនោះដែរ សម្តេច ហ៊ុន សែន នឹងចូលរួម​បើក​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​ឆ្នាំនេះ នៅ​ថ្ងៃទី​១៤ មេសា នៅ​ប្រាសាទបាយ័ន​ផងដែរ​។​

​ខាងក្រោម​នេះ ជា​រូបភាព​ខ្លះៗ​ពី​ការដ្ឋាន​មួយចំនួន ដែល​រៀបចំ​ក្នុង​កម្មវិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី​។ សូម​អញ្ជើញ​ទស្សនា​






























© រក្សាសិទ្ធិដោយ thmeythmey.com