ជាតិ
សង្គមជាតិ
អ្នក​កើត​ឆ្នាំវក​ចន្លោះ​ពី​អាយុ ៦-៨០​ឆ្នាំ នឹង​ក្លាយទៅជា​មនុស្ស​បែបណា​?
16, Apr 2016 , 11:08 am        
រូបភាព
ដោយ: ថ្មីៗ
លោកអ្នក​ដែល​កើត​នៅ​ឆ្នាំវក ចន្លោះ​ពី​អាយុ ៦-៨០​ឆ្នាំ​៖ បុរស​អាយុ ៩, ១៦, ២១, ២៨, ៣៣, ៤០, ៤៥, ៥២, ៥៧, ៦៤, ៦៩, ៧៦, និង​៨១​ឆ្នាំ និង​ស្ត្រី​អាយុ ៩, ១៤, ២១, ២៦, ៣៣, ៣៨, ៤៥, ៥០, ៥៧, ៦២, ៦៩, ៧៤, និង​៨១​ឆ្នាំ ទំនាយ​ថា​៖ ជា​ឆ្នាំ​នាំមក​នូវ​ជោគ​លាភសក្ការៈ គិត​ប្រកបការងារ​អ្វីៗ​តែងតែបាន​សម្រេច​ដូច​សេចក្តីប្រាថ្នា​គ្រប់ប្រការ ដែល​អាច​ចែកចេញ​បាន​ដូចជា​៖

​ជោគ​លាភ​៖ នឹង​បានទ្រព្យ​សម្បត្តិ លុយកាក់​មាសប្រាក់ និង​វត្ថុ​មានតម្លៃ​គ្រឿង​ប្រដាប់​លម្អ​គេហដ្ឋាន​ដីធ្លី ឬ​បាន​ឡើង​ប្រាក់ខែ និង​ប្រាក់​បំណាច់​រង្វាន់​ផ្សេងៗ​ទៀត​។​
​កិត្តិយស​៖ ការសិក្សា​នឹង​បាន​ប្រឡង​ជាប់​ដូច​សេចក្តីប្រាថ្នា បើ​នៅ​ទំនេរ​នឹង​បានការ​ងារ​ធ្វើ បើ​មាន​ការងារ​ធ្វើ​ស្រាប់​ហើយនឹង​បាន​ឡើងកាន់​មុខតំណែង​ខ្ពស់​ឡើង​។​
​កេរ្តិ៍ឈ្មោះ​៖ នឹង​បានទទួល​សេចក្តី​និយម​រាប់អាន​លើ​កត​ម្កើ​ន​មុខមាត់ ពី​មនុស្ស​ក្នុង​មជ្ឈដ្ឋាន​ការងារ ឬ​នៅ​ក្នុងផ្ទះ​ជាទី​ពេញចិត្ត​ដល់​ខ្លួនឯង​ផង និង​អ្នកដទៃ​ផង​៕
​សេចក្តីសុខ​៖ នឹង​បាន​ជួបប្រទះ​តែ​នឹង​សេចក្តីស្នេហា​ដ៏​បរិ​សុ​ទ្ឋ ឯ​អ្នក​ដែលមាន​គូគ្រង ហើយ​នឹងមាន​បុត្រ​ជាទី​ស្រឡាញ់​ពេញចិត្ត សេចក្តីសុខ​នឹង​កើន​ទ្វេ​ឡើង​ថែមទៀត​៕
​ប្រភព​៖ សៀវភៅ​មហាសង្ក្រាន្ត ឆ្នាំ វក អដ្ឋស័ក (​ព​.​ស​.២៥៦០-​គ​.​ស​.២០១៦)

Tag:
 ចូលឆ្នាំថ្មី​
  ឆ្នាំវក
© រក្សាសិទ្ធិដោយ thmeythmey.com