អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មី​យ៉ាន់​ម៉ា រៀបចំ​បុណ្យ​ទឹក​ដើម្បី​ជម្រះ​រឿង​អាក្រក់ និង​ទទួល​សំណាងល្អ​ក្នុង​ឆ្នាំ​ថ្មី​
13, Apr 2016 , 2:59 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ប្រជាជន​មី​យ៉ាន់​ម៉ា កំពុង​រៀបចំខ្លួន​ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​ទឹក ដែលជា​ពិ​ធិ​បុណ្យជាតិ​បែប​សាសនាព្រះពុទ្ធ និង ហិណ្ឌូ​ដ៏​សំខាន់បំផុត​នៅក្នុង​ប្រទេស​។ តែ​ឆ្នាំនេះ​អាចមាន​បញ្ហា​មួយចំនួន​ដ្បិត​ប្រទេស​ជួប​បញ្ហា​គ្រោះ​រឹង​ស្ងួត​។​



​ជា​រៀងរាល់ឆ្នាំ ប្រជាជន​មី​យ៉ាន់ តែងតែ​ប្រារព្ធ​ពិធីបុណ្យ​ទឹក នៅ​ពាក់កណ្តាល​ខែមេសា ដែលជា​ពិធីបុណ្យ​ប្រពៃណី ជាតិ​ដ៏​សំខាន់បំផុត​នៅក្នុង​ប្រទេស ។ ក្នុងនោះ​ជានិច្ចកាល គេ​តែងតែ​ប្រារព្ធ​ពិធីបុណ្យ​នេះ​ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃ ទី​១៧ ខែមេសា ដែល​ស្របពេល​ជាមួយនឹង​ការ​ប្រារព្ធ​ពិធីបុណ្យ​ឆ្នាំ​របស់​បណ្តា​ប្រទេស​មួយចំនួន​នៅក្នុង​អាស៊ី អាគ្នេយ៍​រួមមាន ថៃ ឡាវ និង កម្ពុជា​ផងដែរ​។​
 
​ពិធីបុណ្យ​ទឹក ឬ Thingyan គឺជា​ពិធី​ដ៏​សំខាន់បំផុត​របស់​មី​យ៉ាន់​ម៉ា ដែលមាន​ប្រភពដើម​ចេញ​សាសនាព្រះពុទ្ធ និង ហិណ្ឌូ​។ ហើយ​ពិធីបុណ្យ​នេះ ត្រូវបាន​ប្រារព្ធ​ឡើង ស្របពេល​នៃ​រដូវក្តៅ​បំផុត​របស់​មី​យ៉ាន់​ម៉ា ដោយ​ភ្ជាប់ ជាមួយនឹង​អត្ថន័យ នៃ​ការយក​ទឹក​មក​ជម្រះ​នូវ​រឿងរ៉ាវ​អាក្រក់​ដែល​បាន​កើតឡើង​កន្លងមក  និង​ទទួលយក​នូវ​សំណាងល្អ​នៅក្នុង​ឆ្នាំ​ថ្មី​។​
​ដោយឡែក​សម្រាប់​របៀប​វីរៈ​នៅក្នុង​ពិធីបុណ្យ ដែលមាន​រយៈពេល​បួន​ថ្ងៃ​នេះដែរ គឺ​នឹងមានរ​រៀបរាប់​ដូចខាងក្រោម​នេះ​៖
 
-​ ​នៅ​ថ្ងៃទី​០១​នៃ​ចូលឆ្នាំ ៖ ប្រជាជន​នៅក្នុង​តំបន់​ចាប់ផ្តើម សកម្មភាព​កម្សាន្ត ដូចជា​ការចាក់​ភ្លេង​រាំ និង ច្រៀង​ទាំង​គ្នា​ដើម្បី​ទទួល​ស្វាគមន៍​នូវ​អាទិទេព​
-​ ​នៅ​ថ្ងៃទី​០២​នៃ​ចូលឆ្នាំ ៖ គឺជា​ថ្ងៃ ដែល​អាទិទេព Thagyamin ចុះមក​កាន់​ភពផែនដី​
-​ ​នៅ​ថ្ងៃទី​០៣ នៃ​ចូលឆ្នាំ ៖ គឺជា​ថ្ងៃ ដែល​អាទិទេព Thagyamin វិល​ត្រលប់​ទៅកាន់​ឋានសួគ៌​វិញ ហើយក៏​ជា​ថ្ងៃ​ចុងក្រោយ​នៃ​ពិធីបុណ្យ​ទឹក​ដែរ​
-​ ​នៅ​ថ្ងៃទី​០៤ នៃ​ចូលឆ្នាំ ៖ គឺជា​ថ្ងៃ​ដែល​ប្រជាជន​នៅក្នុង​តំបន់ ចុះ​សួរ​សុខ​ទុក​មនុស្ស​ចាស់ និង សាច់ញាតិ​របស់គេ​។ ជាមួយគ្នានេះ​ផងដែរ ពួកគេ ត្រូវតែ​ធ្វើការ​ងូតទឹក​ជម្រះ​សក់​មនុស្ស​ចាស់ៗ​ជាមួយនឹង​សាប៊ូ ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ពិធី​ស្រង់​ព្រះ ដើម្បី​សុំ​សេចក្តីសុខ​ផងដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com