ជាតិ
សង្គមជាតិ
Starbucks នឹង​បើក​សាខា​ទី​ពីរ នៅ​ផ្សារ​ទំនើប Aeon Mall
13, Apr 2016 , 8:12 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ក្រុមហ៊ុន Starbucks នឹង​បើក​សាខា​ទី​ពីរ នៅ​ផ្សារ​ទំនើប Aeon Mall ក្រោយពី​ក្រុមហ៊ុន​កាហ្វេ​ល្បីឈ្មោះ​លំដាប់ពិភពលោក​មួយនេះ មាន​វត្ត​មាននៅ​កម្ពុជា​ជា​លើកដំបូង ក្នុងអាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​ចុងឆ្នាំ ២០១៥កន្លងមក។



យោងតាម​គេហទំព័រ​ផ្លូវការ Starbucks Newsroom ក្រុមហ៊ុន​កាហ្វេ​ដ៏​ល្បីល្បាញ​របស់​សហរដ្ឋអាមេរិក​មួយ​នេះ នឹង​បើក​សាខា​ទី២ជា​ផ្លូវការ​នៅ​ដើម ឆ្នាំ ២០១៦នេះ។

គេ​រំពឹងថា វត្តមាន​ហាង​កាហ្វេ​លំដាប់​ពិភពលោក Starbucksនេះ នឹងមាន​សន្ទុះ​ប្រកួតប្រជែង ទីផ្សា​កាហ្វេ​ក្នុងស្រុក និង​បរទេស​ផ្សេងទៀត នៅ​កម្ពុជា។

កន្លងមក លោក  John Culver ប្រធាន​ក្រុម នៃ​ក្រុមហ៊ុន Starbucks Coffee ប្រចាំ​ចិន​និង​អាស៊ី​ប៉ា​ស៊ិ​ហ្វិ​ក បាន​បញ្ជាក់ថា Starbucks ពិត​ជាមាន​មោទកភាព​ក្នុងការ​វិនិយោគ នៅ​កម្ពុជា ពីព្រោះ​កម្ពុជាមាន​បេតិកភណ្ឌ​វប្បធម៌​សំបូរបែប និងរស់​រវើក។ លោក​ប្រាប់​យ៉ាង​ដូច្នេះ​ថា៖«កម្ពុជាគឹជា​ប្រទេស​ដែលមាន​បេ​តិក​ភ​ណ្ឌ វប្បធម៌​សំបូរបែប និង រស់​រវើក ហើយ​យើង​ពិត​មាន​មោទនភាព​ក្នុង​ការនាំ​ក្រុមហ៊ុន​នេះ​មកកាន់​ទីផ្សារកម្ពុជា»។

លោក​បាន​បន្តទៀតថា ៖«យើងទន្ទឹងរង់ចាំ​ដើម្បី​ក្លាយជា​ផ្នែក​មួយ​នៃ​វប្បធម៌​កាហ្វេ​ក្នុងស្រុក​របស់កម្ពុជា និង​ត្រៀម​ទទួលយក​នូវ​ទំនៀមទម្លាប់ និងចែករំលែក​នូវ​រសជាតិ ក៏ដូចជា​ចំណេះដឹង​នៃ​កាហ្វេ​ដ៏​ល្អ​បំផុត​មកពី​ទូទាំងពិភពលោក»៕



Tag:
 Starbucks
© រក្សាសិទ្ធិដោយ thmeythmey.com