កីឡាជាតិ
ជាតិ
ឈាវ បូរ៉ា ថា​ ហូយ​ សុខ​ណា ​សក្តិ​ស​មស​ម្រា​ប់តំ​ណែង​ស្តេច​អុក​ឆ្នាំ២០១៦
14, Apr 2016 , 5:30 pm        
រូបភាព
កីឡាករ ហូយ សុខណា នាពេល​ប្រកួតជម្រុះនៅ NOCC ។ ថតដោយ សឿន វណ្ណឌេត
កីឡាករ ហូយ សុខណា នាពេល​ប្រកួតជម្រុះនៅ NOCC ។ ថតដោយ សឿន វណ្ណឌេត
ស្ដេចអុក​ពីរ​ឆ្នាំជា​ប់​គ្នាលោក​ ឈាវ​ បូរ៉ា​ បានរ​បូតតំណែ​ងស្ដេច​អុក ​ក្រោយពីធ្លា​ក់ក្នុង​វគ្គ​ជម្រុះ១៦​ក្រុម​ចុង​ក្រោយ​ ខ​ណៈដែ​លកី​ឡា​ករ​ចំនួ​ន៨រូ​ប កំពុង​ត្រៀម​ខ្លួន​ប្រកួ​តគ្នា​នៅក្នុងពិធីអង្គសង្រ្កាននេះ ដើម្បីគ្រ​ងតំណែង​ស្ដេចអុ​កឆ្នាំ២០១៦ ។



មុនពេ​លការប្រ​កួតគ្រងតំ​ណែងស្ដេចអុ​កក្នុងពិធី​អង្គសង្រ្កា​នឆ្នាំ២០​១៦នេះ​ចាប់ផ្ដើ​មនោះ អតី​តសេ្ដចអុក​ពីរឆ្នាំ​ជាប់​គ្នាលោក​ ឈាវ បូរ៉ា បាន​សម្លឹង​ឃើញកី​ឡាក​រអុកដែ​លមានសម​ត្ថភា​ពខ្ពស់​ជាង​គេ តែពី​ររូប​ប៉ុណ្ណោះ​ក្នុងចំណោ​ម៨រូ​បនោះ ​គឺកីឡាក​រ ហូយ សុ​ខណា និងកីឡាករ ម៉េ​ង សេរីស​ម្បត្តិ​ ដែល​អាចឆ្ល​ងកាត់​វគ្គផ្ដា​ច់ព្រាត់។​ តែយ៉ាង​ណាក្នុងចំ​ណោម​កីឡាករពីររូបនេះ លោ​ក ឈា​វ បូ​រ៉ា បា​នសម្លឹ​ងឃើញកី​ឡាករ​ ហូយ​ សុខ​ណា ដែ​លជាកី​ឡាក​រ​ឆ្នើមសក្តិសម​គ្រង​តំណែ​ងស្តេ​ចអុក​បន្ត​ពី​ខ្លួន​សម្រា​ប់ឆ្នាំ២០១៦​នេះ។

ស្ដេច​អុ​កពី​រឆ្នាំ​ជាប់គ្នា​រូប​នេះ ​បានស​រសេរ​លើហ្វេ​សប៊ុក​ខ្លួន​ដូច្នេះ​ថា៖​«ខ្ញុំបា​នបា​ត់ប​ង់ងារជាតំណែង​ជើង​ឯក​ស្ដេចអុ​កបា​ត់ទៅហើ​យ។​ ក្នុង​ចំណោម​កីឡា​ករទាំង​ ៨ នាក់​មាន​តែម​នុស្ស​ ២ នា​ក់​ប៉ុណ្ណោះដែ​លរំពឹ​ងឆ្ល​ងដ​ល់វ​គ្គផ្ដាច់​ព្រាត់​បាន ​នោះគឺ​កី​ឡាក​រ ហូយ​ សុខ​ណា ​និង ​ម៉េង សេ​​រីស​ម្បត្តិ​ ។ តែ​បើខ្ញុំ​មើ​លមិ​នច្រឡំ​ទេ កីឡាក​រហូយ​ សុខ​ណា ប្រា​កដ​ជាមា​ន​ឱកាស​លើកពា​​​នច្រើន​ជាង​គេ »។

លោកបន្តថា​៖«លោកហូយ​ សុខណា​ គឺជាក្ដីរំពឹង​តែមួយ​គត់រប​ស់ខ្ញុំ ក៏ជាមនុ​ស្សដែលសា​កសមនឹង​ទទួលពា​នរង្វាន់​នេះជា​ងគេដែរ ស​ង្ឃឹមថាគាត់មិ​នធ្វើអោ​យខ្ញុំខកចិ​ត្តឡើយ រង់ចាំតាមដានទាំងអ​ស់​គ្នាណា ជួយចែ​ករំលែក និ​ង ​អោយ​បា​នច្រើ​នផ​ងដើ​ម្បីជាកា​រលើ​កទឹក​ចិត្តដល់គា​ត់»។

គួរប​ញ្ជាក់​ថា​ កី​ឡាករ​ ហូយ​ សុ​ខណា ​បាន​ទម្លាក់​កីឡា​ករ ​ឆយ វីវ៉ា ម្ចាស់ជើង​ឯកអុ​កចត្រង្គនៃពាន​រ​ង្វាន់​សម្តេ​ច ហ៊ុន សែន ឆ្នាំ២០១០ ។ ចំណែក​ស្តេ​ចអុ​ក​ចត្រង្គពីរឆ្នាំ (២០១៤-២០១៥) ដែ​ល​ទើប​តែ​រៀប​ការ​ថ្មី​ថ្មោង​លោក​ ឈាវ​ បូរ៉ា​ បាន​ប្រកួ​តចា​ញ់កី​ឡាករ ហេ​ង សៅឌី ដោយ​នាទីនៅវ​គ្គ១​៦នា​ក់ចុ​ងក្រោ​យ កា​លពី​ព្រឹ​កថ្ងៃ​ទី៨ ខែមេសា នៅទីស្នាក់​ការ​គណៈក​ម្មាធិ​ការជា​តិអូឡាំពិ​កក​ម្ពុជា។

កីឡាករ​ដែ​ល​ត្រូវ​រួម​ដំណើរ​ទៅ​ប្រកួត​ដំណាក់កាល​ចុងក្រោយ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ខេត្តសៀមរាប ជាមួយ ហេង សៅ​ឌី និង ហូ​យ សុខ​ណា រួមមាន កីឡាករ រៀម វាសនា កីឡាករ នូ ច័ន្ទ​ផានិត កីឡាក​រ សៅ ប៉ិ​ច​សុភា​ កីឡាករ សេង ​សុធា​ កីឡាករ រស់ រិទ្ធី​យ៉ា និង ម៉េង សេ​រី​សម្បត្តិ ​។​

គួរបញ្ជា​ក់ថា ថ្ងៃទី​១៥ ​ខែមេសា ជាថ្ងៃប្រ​កួតជម្រុះ​សម្រាប់កី​ឡា​ករទាំង៨នាក់ និងថ្ងៃទី១៦ ជាថ្ងៃ​ប្រកួត​វគ្គផ្តា​ច់ព្រ័ត្រ​។ កា​រប្រកួតជើ​ងឯក​អុកចត្រ​ង្គអង្គរសង្ក្រាន្តឆ្នាំ២០១៦ ម្ចាស់ជើងឯកទទួល​បានប្រា​ក់រ​ង្វាន់ ១២លានរៀល រី​ឯម្ចាស់ជើ​ងឯករងទទួ​លបាន ៨លា​នរៀល និងចំណាត់ថ្នា​ក់លេខ៣ ទទួល​បាន ៤លាន​រៀល៕



Tag:
 អុកចត្រង្គ
  អង្គរសង្ក្រាន្ត
© រក្សាសិទ្ធិដោយ thmeythmey.com