កីឡាជាតិ
ជាតិ
ខ្សែប្រ​យុទ្ធ​ណាហ្គា ឃឹម បូ​រី វះកា​ត់ឆ្អឹងដង​កាំ​បិត​ដោ​យ​សារក្រឡា​ប់រ៉ឺម៉ក​កង់បី
14, Apr 2016 , 11:14 pm        
រូបភាព
ដោយ: ថ្មីៗ
ខ្សែប្រ​យុទ្ធក្លិ​បណា​ហ្គាវើល ឃឹម បូរី​ បាន​ទទួល​ការវះ​កាត់ឆ្អឹង​ដងកាំបិត​ បន្ទាប់ពី​ទទួល​រងគ្រោះ​ថ្នាក់​ចរាចរ​ណ៍ក្រ​ឡាប់រ៉ឺម៉ក​កង់បី​នៅ​ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បើតាម​លោក មា​ស ចាន់ណា គ្រូបង្វឹក​ក្លិបណា​ហ្គាវើល គ្រោះថ្នាក់​បាន​កើតឡើង​កាលពី​ថ្ងៃទី​១៣ ខែ​មេសា។



លោក មាស​ ចាន់ណា​ ដែល​ទទួលបាន​ព័ត៌មាន​ពីអ្នក​ស្រី លី ដា​វណ្ណ ភរិយា​របស់ ឃឹម បូរី បាន​និយាយ​ប្រាប់សារព័ត៌មាន​ថ្មីៗថា បូរី មាន​គ្រោះ​ថ្នាក់​ខ្លាំង​ជាងគេក្នុងចំណោម​អ្នក​ជិះ​លើ​រ៉ឺម៉កកង់បីទាំងអស់។ ប៉ុន្តែ​មិនមាន​ស្ថានភាព​ធ្ងន់ធ្ងរខ្លាំងពេកនោះឡើយ។

លោក ចាន់ណា មិនដឹងច្បាស់ថា មាន​មនុស្ស​ប៉ុន្មាននាក់នោះឡើយ​ដែល​ជិះជាមួយ បូរី។ ក្រោយគ្រោះ​ថ្នាក់ភ្លាមៗ បូរី បាន​ទៅ​ពិនិត្យនៅពេ​ទ្យក្នុងក្រុង​ប៉ោយប៉ែត ប៉ុន្តែគេមិន​រកឃើញ​ស្នាម​របួសអ្វីឡើយ។ ដោយ​សារតែការឈឺ​ចាប់ចេះតែ​បន្ត បូរី ទៅពិនិត្យនៅបាត់ដំបង ទើបឃើញ​ថា គេ​បាន​ប្រេះ​ឆ្អឹង​ដងកាំបិត ដែល​ធ្វើការ​វះកាត់​ដាក់ដែក។


អ្នក​ស្រី លី ដាវ​ណ្ណ​ ភរិយា​របស់ បូរី មិន​អាច​ទាក់ទងបាន​ឡើយនៅ​ល្ងាច​នេះ៕



Tag:
 ឃឹម បូរី
 ​ បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com