ជាតិ
ស្តាយ​កវី​ម្ចាស់​ស្ទឹង​
17, Apr 2016 , 3:49 pm        
រូបភាព
រូបភាព៖ google
រូបភាព៖ google
ដោយ: ថ្មីៗ
​កំណាព្យ​បទ ពាក្យ ៨

-​ស្តាយ​អ្នក​កវី​ម្ចាស់​ស្ទឹង​សង្កែ​
​ធ្លាប់​បំពេរ​ខ្មែរ​ទាំង​ក្មេង​ទាំងចាស់​
​លោក​ចាក​លោក​ទៅ​គេ​យំ​ច្រើនណាស់​
​ស្តាយ​ឈ្មោះ​លោក​ម្ចាស់​ធ្លាប់​សាង​ស្នាដៃ​។​
 
-​កំណាព្យ​ស្នេហ៍​មាស​រួមទាំង​ចម្រៀង​
​មរតក​សំនៀង​មិនអាច​កាត់ថ្លៃ​
​កវី​តាក់តែង​មិន​ថា​យប់​ថ្ងៃ​
​លោក​លកលៃ​ច្នៃ​មិនដែល​នឿយហត់​។​
 
-​លោក​លាចាក​ទៅ​គង់នៅ​គេ​ចាំ​
​រហូត​រយ​ឆ្នាំ​ម្ចាស់​ស្ទឹង​កម្សត់
​ឈ្មោះ​គង្គ ប៊ុន​ឈឿន​ខ្មែរ​គ្រប់គ្នា​កត់​
​ចាំ​លោក​ប្រាកដ​កវី​ម្ចាស់​ស្ទឹង​។​
​បើ​ស្ទឹង​សង្កែ​នៅតែមាន​ឈ្មោះ​
​ចម្រៀង​ពិរោះ​នៅជាប់​ព្រលឹង​
​នោះ​ឈ្មោះ​កវី​ពិត​មិន​បាត់​ឈឹង​
​កវី​នៅ​នឹង​ខ្មែរ​រៀងរហូត​៕
 
 
​និពន្ធ​ដោយ ប៉ាកកា​ខ្មៅ​!
 

Tag:
 គង្គ ប៊ុនឈឿង
© រក្សាសិទ្ធិដោយ thmeythmey.com