អន្តរជាតិ
ថៃ​៖ មនុស្ស​ជាង​បី​រយ​នាក់​ស្លាប់ និង​របួស​ជាង​បី​ពាន់​នាក់​ក្នុង​ថ្ងៃ​ស​ង្គ្រា​ន្ត​ឆ្នាំ​ថ្មី​
18, Apr 2016 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​យ៉ាងហោចណាស់​មាន​មនុស្ស​ប្រមាណ​ជាង​បី​រយ​នាក់ បាន​បាត់​បង់ជីវិត និង​ជាង​បី​ពាន់​នាក់​បាន​របួស​ដោយសារ​តែ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងឱកាស​ស​ង្គ្រា​ន្ត​ឆ្នាំ​ថ្មី​រយៈពេល​៦​ថ្ងៃ​ដំបូង​នៅក្នុង​ប្រទេស​ថៃ​។ ការបាត់បង់​អាយុជីវិត​នេះ បាន​ក្លាយជា​កំណត់ត្រា​តួលេខ​មួយ​នៃចំ​នូ​ន​អ្នកស្លាប់​ច្រើន​បំផុត​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ថ្ងៃ​ស​ង្គ្រា​ន្ត​ឆ្នាំ​ថ្មី​របស់​ថៃ​។​



​រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​ថៃ Arkhom Termpittayapaisith នៅ​ថ្ងៃទី​១៧ ខែមេសា​ម្សិលមិញ​បាន​ថ្លែង ក្នុងឱកាស​សង្ខេប​ព័ត៌មាន​លើ​សុវត្ថិភាព​តាម​ដងផ្លូវ​ថា​ក្នុង​រយៈពេល​ប្រាំ​មួយថ្ងៃ​ដំបូង​នៃ​ស​ង្គ្រា​ន្ត​ឆ្នាំ​ថ្មី ២០១៦​ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​១១​ដល់​ថ្ងៃទី​១៦​ខែមេសា មាន​មនុស្ស​ស្លាប់​សរុប​៣៩៧​នាក់ និង​របួស ៣២៧១​នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​៣១០៤​ករណី​។ នេះ​បើ​យោងតាម​ការដកស្រង់រ​បស់​សារព័ត៌មាន បាងកក​ប៉ុស្តិ៍​។​

​បើ​ប្រៀបធៀប​ទៅនឹង​របាយការណ៍​ក្នុង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៥ និង​២០១៦ ចំនួន​អ្នកស្លាប់ និង ករណី​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំនេះ បាន​កើនឡើង ពោលគឺ​នៅ​ឆ្នាំមុន មាន​ករណី​គ្រោះ​ថា្នក់​ត្រឹមតែ​ជាង ពីរពាន់​ករណី និង​ស្លាប់​៣០៦​នាក់ និង​របួស​៣០៧០​នាក់​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល​ដែល​បានបញ្ជាក់​ដែលថា មូលហេតុ​ចម្បង​នៃ​គ្រោះ​ថា្នក់​ចរាចរណ៍​នោះ បណ្តាលមកពី​អ្នកបើកបរ​សេព គ្រឿង​ស្រវឹង​៕


Tag:
 ថៃ​
© រក្សាសិទ្ធិដោយ thmeythmey.com