ជាតិ
សិល្បះ
រដ្ឋបា​លខេ​ត្តបា​ត់ដំប​ងចង់​ដឹងពី​សន្ទុះគាំ​ទ្រស្តីពី​ការ​សាងស​ង់រូ​បសំណា​កលោក​ គង្គ​ ប៊ុនឈឿន
18, Apr 2016 , 9:37 pm        
រូបភាព
ដោយ: ថ្មីៗ
ដោយ​ដក​ស្រង់​សម្តី​របស់​លោកអភិបាលខេត្ត ច័ន្ទ សុផល ក្នុងបទសម្ភាស​មួយ​ជាមួយ​សារព័ត៌មាន​ថ្មីៗ រដ្ឋបាល​ខេត្ត​បាត់ដំបង តាមរយៈ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន បាន​បន្ត​ការ​ស្ទង់មតិពល​រដ្ឋ ទាក់ទង​នឹងគម្រោង​សាងសង់​ទីតម្កល់ធាតុ និង​រូបសំណាកកវីនិពន្ធ គង្គ ប៊ុន​ឈឿន ដែល​បានទទួល​មរណភាព​កាលពី​ថ្ងៃទី​១៧ ខែមេសា ក្នុងអាយុ​៧៧​ឆ្នាំ នៅ​ក្នុង​ប្រទេសន័រវេស។




ក្នុងបទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ នៅរសៀលថ្ងៃទី១៨ ខែមេសា អភិបា​លខេត្ត​បាត់ដំបង លោក ច័ន្ទ សុផល បាន​បញ្ជាក់ថា ទីតម្កល់ធាតុរបស់​ម្ចា​ស់កវីស្ទឹង​សង្កែ អាចនឹង​ត្រូវសាងសង់​នៅក្នុងវត្តវិបុ​លត្ថា​រាម ឬវត្តកណ្តា​ល ជាទីដែលលោកគង្គ ប៊ុនឈឿ​​ន ធ្លាប់បួ​សរៀន ហើ​យនៅមា​ត់ស្ទឹងសង្កែ​អាចត្រឹម​តែសាង​សង់ជារូបសំ​ណាក​លោក គង្គ ប៊ុនឈឿន ដើម្បី​បញ្ជាក់ពី​ការគោ​រពដឹ​ងគុណ៕





Tag:
 គង្គ ប៊ុនឈឿន
  ច័ន្ទ សុផល
© រក្សាសិទ្ធិដោយ thmeythmey.com