ជាតិ
សង្គមជាតិ
រោងចក្រ​ផលិត​ស្ករស កៀប​ទឹកអំពៅ​នៅ​ព្រះវិហារ​នឹង​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ជាង​១៤០០០​នាក់​
19, Apr 2016 , 12:11 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បើកសម្ពោធ​រោងចក្រ​ផលិត​ស្ករស កៀប​ទឹកអំពៅ​របស់​ក្រុមហ៊ុន​ចិន Rui Feng Cambodia International Co.,Ltd. នា​ព្រឹក​ថ្ងៃទី​១៩ ខែមេសា នេះ នៅ​ភូមិ​ពោធិ៍​ទាប ឃុំ​ម្លូព្រៃ​១ ស្រុក​ឆែប ខេត្តព្រះវិហារ​។​



​រោងចក្រ​ផលិត​ស្ករស កៀប​ទឹកអំពៅ នឹង​ក្លាយជា​រោងចក្រ​ធំជាងគេ​នៅ​អាស៊ី​របស់​ក្រុមហ៊ុន Rui Feng Cambodia International Co.,Ltd. ដោយ​សាងសង់ឡើង​លើគ​ម្រោ​ង​ទឹកប្រាក់​ជាង ១​ពាន់​លាន​ដុល្លារ ដែល​នៅ​ជំហាន​ទី​១​គឺ​ចំណាយ​ជាង ៣៦០ លាន​ដុល្លារ​ហើយ​ត្រូវការ​ពលកម្ម​៧០០០​នាក់​។

​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​គូសបញ្ជាក់ថា រោងចក្រ​នេះ​នឹង​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ជាង ១៤០០០ នាក់​នៅពេល​គម្រោង​វិនិយោគ​ត្រូវបាន​សាងសង់​ចប់សព្វគ្រប់​។ ទន្ទឹមនឹង​ផ្តល់​ការងារ​ជាច្រើន​ដល់​ពលរដ្ឋ​នៅក្នុង​ខេត្តព្រះវិហារ រោងចក្រ​ដ៏​ធំ​នេះ​នឹងចូលរួម​ពង្រឹង​សេដ្ឋកិច្ចកម្ពុជា​ផងដែរ​។​

​សម្តេច បាន​លើកឡើងថា​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា​៖ «​ខ្ញុំ​សូម​អរគុណ​ក្រុមហ៊ុន​ដែល​បានជ្រើសរើស​កម្ពុជា ជាទី​វិនិយោគ​លើ​គម្រោង​ដ៏​ធំ​នេះ​។ នេះ​ដោយសារ​ក្រុមហ៊ុន​មាន​ជំនឿ​ទុកចិត្ត​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា​។ ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​វិនិយោគទុន​ជាតិ និង​អន្តរជាតិ និង​សូម​មន្ត្រី​និង​ជ្ញា​ធរមាន​សមត្ថកិច្ច​យកចិត្តទុកដាក់​ជួយ​សម្របសម្រួល​គ្រប់យ៉ាង​ដើម្បី​ជំរុញ​គម្រោង​វិនិយោគ​នៅ​ទូទាំងប្រទេស​ទទួលបាន​ជោគជ័យ​»៕

សូមស្ដាប់សំឡេង៖




Tag:
 សម្តេច ហ៊ុន សែន​
  ព្រះវិហារ​
  រោងចក្រ​ផលិត​ស្ករស
© រក្សាសិទ្ធិដោយ thmeythmey.com