ពីនេះ ពីនោះ
ក្អែកទឹក​មធ្យម​ពេល​បន្ត​ពូជ​ក្បាលមាន​រោម​ពណ៌​ស​មួយ​ដុំ
20, Apr 2016 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ក្អែកទឹក​មធ្យម នៅ​រដូវ​មិន​បន្ត​ពូជ មាន​រូបរាង និង​សណ្ឋាន​ដូច​ក្អែក​ទឹកតូច​ដែរ​។ ប៉ុន្តែ​ក្អែកទឹក​មធ្យម មាន​មាឌធំ​ជាង​បន្តិច ចំពុះ​វែង​ជាង កន្ទុយ​វែង បំពង​កស ចំពុះ​លឿង​។ នៅ​រដូវ​បន្ត​ពូជ ឬ​នៅពេល​វា​បន្ត​ពូជ នៅ​ពីលើ​ក្បាល​របស់​ក្អែកទឹក​មធ្យម មាន​រោម​ពណ៌​ស​មួយ​ដុំ និង​ចំពុះ​ពណ៌​ខ្មៅ​។


 

​ជីវសាស្ត្រ និង​ជម្រក​៖ ក្អែកទឹក​មធ្យម ភាគច្រើន​គេ​ស​ង្គេ​ត​ឃើញថា មាន​រស់នៅ​តំបន់ដីសើម​ផ្សេងៗ ទាំង​នៅ​ទឺ​កសាប និង​នៅ​ទឹកប្រៃ​។ សត្វ​នេះ​រក​ចំណី​ដោយ ហែល​ទឹក​ដើម្បី​ជ្រមុជ​ចាប់​ត្រី​។  វា​មាន​វត្តមាន​ពេញ​មួយឆ្នាំ និង​មាន​បន្ទាយ​ពង​កូន​ធំជាងគេ​នៅ​តំបន់​ព្រែក​ទាល់​បឹង​ទន្លេសាប​។ សម្រាប់​រដូវ​ដែល​ក្អែកទឹក​មធ្យម​បន្ត​ពូជ គឺ​ចាប់ពី​ខែមករា ដល់​ខែសីហា ហើយ​វា​អាចមាន​ពង​ចាប់ពី​៣ ទៅ​៦ ប៉ុណ្ណោះ​សម្រាប់ មួយ​រដូវ​នៃ​ការបន្ត​ពូជ​នេះ​៕

​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 ​បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com